តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជាង១,៥ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគបានផ្តោតលើការព្រួយបារម្ភ អំពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើដៃគូពាណិជ្ជកម្មរបស់ខ្លួន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១,១ដុល្លារ ឬ១,៦ភាគរយមកនៅត្រឹម៦៦,៨៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0255 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១,១១ដុល្លារមកនៅត្រឹម៦៣,៥៧ដុល្លារក្នុងមួយបារ៉ែល។

អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត(OPEC+)ដូចជា ប្រទេសរុស្ស៊ី នៅតែត្រូវបានគេរំពឹងថា នឹងបង្កើនការផលិតប្រេងឆៅចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភាខាងមុខតទៅ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here