ក្រុមហ៊ុនអាមេរិកធំៗចំនួន៧បោះទុនវិនិយោគ១,១៥ពាន់លានដុល្លារ នៅកូរ៉េខាងត្បូង

ដោយ: លាងហួរ

សេអ៊ូល: ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងថាមពលបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនអាមេរិកសរុបចំនួន៧ នៅក្នុងឧស្សាហកម្ម semiconductor និងថ្មអាគុយបានសន្យាថា នឹងបណ្តាក់ទុនរួមគ្នាចំនួន១,១៥ពាន់លានដុល្លារនៅក្នុងប្រទេសកូរ៉េ ដើម្បីសាងសង់រោងចក្រ មជ្ឈមណ្ឌល R&D និងសម្ភារៈបរិក្ខារផ្សេងៗទៀត។

ក្រសួងបានរាយការណ៍ថា ក្រុមន្រ្តីបានររៀបចំកិច្ចប្រជុំតុមូលជា​មួយ​ វិនិយោគិនអាមេរិក នៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលប្រធា​នាធិបតី Yoon Suk-yeol បំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិកបានពង្រឹង តាមរយៈការវិនិយោគដោយក្រុមហ៊ុនស្នូល របស់សហរដ្ឋអាមេរិកក្នុងវិស័យ semiconductors និងថ្មអាគុយចំពេលមានការរាតត្បាតនៃជំងឺរាតត្បាត និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកមិនត្រឹមតែដល់ការផ្ទេរបច្ចេកវិទ្យាទំនើបក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះកម្លាំងពលកម្មបច្ចេកទេសកម្រិតខ្ពស់ផងដែរ។  វាត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងធំធេង ក្នុងការធានាបាននូវអត្ថប្រយោជន៍ ប្រកួតប្រជែងនៅក្នុងឧស្សាហកម្ម semiconductor ក្នុងស្រុក និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រទេសរវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here