ប្រទេសឡាវ ថៃ និងចិនគ្រោងសាងសង់ស្ពានរថភ្លើងថ្មីសម្រាប់ដឹកទំនិញ

ដោយ: លាងហួរ

ឡាវ: ប្រទេសថៃបាន និងកំពុងដឹកជញ្ជូនទំនិញកាន់តែច្រើនទៅកាន់ប្រទេសចិនតាមផ្លូវរថភ្លើង ចាប់តាំងពីការបើកដំណើរការផ្លូវដែកឡាវ-ចិន។

សារព័ត៌មានThai PBS រាយការណ៍ថា ប្រទេសឡាវ ថៃ និងចិនកំពុងគិតគូរអំពីការសាងសង់ស្ពានផ្លូវដែកថ្មីមួយ ដែលឆ្លងកាត់ស្របទៅនឹងស្ពានមិត្តភាពឡាវ-ថៃដំបូង ដើម្បីជួយដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

ការសាងសង់នេះ នឹងចាប់ផ្តើមពីស្ពានមិត្តភាពឡាវ- ថៃដំបូងដែលមានចំងាយ៣០ម៉ែត្រ និងមានផ្លូវរថភ្លើងសរុបចំនួន៤ខ្សែ។

ទូកុងតឺន័រទំនិញថៃ ដែលត្រូវបញ្ជូនទៅកាន់ប្រទេសចិន ចាំបាច់ត្រូវដឹកចេញពីរថភ្លើង នៅឯចំណតកុងតឺន័រក្នុងខេត្ត Nong Khai ហើយផ្ទុកលើរថយន្តកុងតឺន័រ ដើម្បីឆ្លងកាត់ស្ពានមិត្តភាពឡាវ- ថៃទៅកាន់ទីក្រុងវៀងច័ន្ទ ហើយនឹងត្រូវដឹកបញ្ជូនបន្តតាមរថភ្លើងទៅកាន់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសថៃគ្រោងប្រើប្រាស់ផ្លូវដែកនេះ ដើម្បីដឹកជញ្ជូនកសិផលកាន់ តែច្រើនទៅកាន់ប្រទេសចិន ជាពិសេស ផ្កាអ័រគីដេ កៅស៊ូ ដំឡូងមី ដូងប្រេង ផលិតផលនេសាទ និងសត្វចិញ្ចឹម។

ផ្លូវដែកឡាវ-ចិន ត្រូវបានតភ្ជាប់ ទៅកាន់កំពង់ផែស្ងួត Thanaleng ចន្លោះខែឧសភា និងខែមិថុនាឆ្នាំ២០២២នេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យកាន់តែប្រសើរឡើង។

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ទំនិញជាង១លានតោនត្រូវបានដឹកជញ្ជូននៅលើផ្លូវដែកឡាវ- ចិន ចាប់តាំងពីវាបានដំណើរការកាលពី៨ខែមុន ហើយទំនិញដែលមានតម្លៃ១,៣៥ពាន់លានដុល្លារ ត្រូវបានដឹកជញ្ជូននៅលើផ្លូវនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here