ស្ថាប័នហិរញ្ញវត្ថុនួនបីសហការគ្នាលើកកំពស់គំនិតផ្តួចផ្តើមអាជីវកម្មប្រកបដោយការទទួឡខុសត្រូវ

ដោយៈ ម៉ាលីនណា

       ភ្នំពេញ

ញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាព ដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។

អនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា ធ្វើឡើងក្រោមការចូលរួមពីលោកគិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា លោក Pell Remi Sisophon ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា និងលោកសុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុខ វឿន បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះអនុស្សរណៈនៃ​ការយោគយល់គ្នានាព្រឹកថ្ងៃទី១៩ កញ្ញានេះថា អនុស្សរណៈយោគយល់ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងនោះសមាគមទាំងបីនឹងសហការរួមគ្នា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាពដែលផ្តោតសំខាន់ លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។

លោកបានបញ្ជាក់ថា គោលបំណងចម្បងនៃ MoU រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជាដើម្បី ទី១ លើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការកសាងសមត្ថភាព ជាពិសេសគឺផ្ដោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុ។ ទី២ សហការគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវសង្គម និងបង្កើននូវការយល់ដឹងពាក់ព័ន្ធនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំកម្មវិធីដែលផ្ដោតលើបច្ចេកវិទ្យា ការរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សហគ្រិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សេងទៀត។

លោកបន្តថា តាមរយៈការចុះអនុស្សរណៈនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេតែជាឱកាសថ្មី សម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាស សម្រាប់អ្នកដែលមានអាជីវកម្មថ្មី ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោក Raymond Sia បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណៈនេះ ធ្វើឡើងដើម្បីសហការរួមគ្នាជាដៃគូឧស្សាហកម្ម សម្រាប់គាំទ្រសេវាកម្មហិរញ្ញវត្ថុ និងធនាគារ (FinTech) និងត្រួតពិនិត្យការអនុវត្តប្រតិបត្តិធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅរកអាជីវកម្មឌីជីថល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here