កម្ពុជារៀបចំបញ្ហាបច្ចេកទេស ដើម្បីត្រៀមនាំចេញត្រីប្រាទៅ កាន់ប្រទេសចិន

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ អ្នកជំនាញ និងក្រុមហ៊ុនទទួលបានសិទ្ឋនាំចេញត្រីប្រាទៅកាន់ប្រទេសចិន បាននិងកំពុងបញ្ជាទិញត្រីប្រាកែច្នៃ យ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើការនាំចេញនាពេលខាងមុខ។

លោកហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍  ឲ្យ​ដឹងកាលពីថ្ងៃទី១៣ កញ្ញានេះថា ក្រុមហ៊ុនកែច្នៃ កំពុងធ្វើការបញ្ជាទិញត្រីប្រា ពីកសិដ្ឋានចិញ្ចឹមត្រីជាបណ្តើរៗ ដែលរំពឹងថាការនាំចេញទៅចិនជាលើកដំបូងក្នុងបរិមាណ៤០តោន។

លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកែច្នៃត្រីបាន និងកំពុងបញ្ជាទិញត្រីប្រា នៅខណ្ឌព្រែកព្នៅ ដោយបានចំនួន៦តោន ដោយក្នុងមួយថ្ងៃបញ្ជាទិញត្រីប្រា១តោន។ ដូច្នេះពេលបញ្ជារទិញ និងកែច្នៃបានគ្រប់ចំនួន នឹងធ្វើការនាំចេញ ទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ ក្នុងបរិមាណប្រមាណ៤០តោន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីរូបនេះបានអះអាងថា ផែនការនៃការនាំចេញត្រីប្រា ទៅកាន់ប្រទេសចិន នៅតែបន្ដដំណើរការដដែល ប៉ុន្ដែអាចនឹងយឺតយ៉ាវ ដោយសារតែការច្នៃនាំចេញ ជាលើកដំបូងនេះ គឺត្រូវធ្វើយ៉ាងល្អិតល្អន់ ដើម្បីធានាបានគុណភាពដ៏ល្អប្រសើរ។

លោកហាវ វិសិដ្ឋបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកែច្នៃ មានឧបករណ៍គ្រប់គ្រាន់ការកែច្នៃ និងរក្សាទុកត្រីប្រា បូកផ្សំជាមួយនឹងអ្នកជំនាញការកែច្នៃមានចំណេះជំនាញ ដើម្បីធ្វើយ៉ាងណាកែច្នៃត្រីប្រានាំចេញនេះ ឲ្យបានឆាប់រហ័ស មានគុណភាពល្អ តាមស្ដង់ដាររបស់ប្រទេសចិន។ លោកបន្តថា ដំណើរការទិញត្រី ការកែច្នៃត្រីប្រា នៅបន្ដមានជាធម្មតា ប៉ុន្ដែចំពោះថ្ងៃនាំចេញជាក់លាក់ មិនអាចកំណត់បាននោះទេ ប៉ុន្ដែនឹងនាំចេញនាពេលការកែច្នៃ បានគ្រប់ចំនួន៤០តោន នាពេលឆាប់ៗ។

សហគ្រាសកែច្នៃត្រីមួយកន្លែង និងកសិដ្ឋានចិញ្ចឹមត្រី៣កន្លែង ត្រូវបានអគ្គនាយកដ្ឋានគយចិន ចុះបញ្ជីទទួលស្គាល់អាចនាំចេញត្រី ទៅប្រទេ​សចិនបាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here