អង្គការ OPEC+ គ្រោងកាត់បន្ថយផលិតកម្មប្រេង ដើម្បីលើកកំពស់ស្ថិរភាពទីផ្សារ

ដោយ: លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍ថា រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា ការសម្រេចចិត្តរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថា OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេង ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាពទីផ្សារ។

លោក Abdulaziz bin Salman រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា ការសម្រេចចិត្តនេះបានបង្ហាញថា អង្គការ OPEC មានការយកចិត្តទុកដាក់ គិតទុកជាមុន និងសកម្មក្នុងការគាំទ្រស្ថិរភាពទីផ្សារ ដើម្បីជាផលប្រយោជន៍នៃឧស្សាហកម្មមួយនេះ។

លោកបានបន្ថែមថា យើងកំពុងមើលឃើញសញ្ញាចម្រុះ ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពីផ្នែកផ្សេងៗ នៃពិភពលោក។ ទិន្នន័យបានបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច ជាមួយនឹងការធ្លាក់ចុះនៃតម្រូវការប្រេងមានកម្រិត ឬកំណើនតម្រូវការនៅក្នុងឆ្នាំនៃវិបត្តិសេដ្ឋកិច្ច ដូចនៅក្នុងឆ្នាំ១៩៩១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃទី០៥ ខែកញ្ញា អង្គការ OPEC+ បានសម្រេចចិត្តកាត់បន្ថយការផលិតប្រេងឆៅចំនួន១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងខែតុលា ពីកម្រិតផលិតកម្មក្នុងខែកញ្ញារបស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ OPEC ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣២៕

LEAVE A REPLY

Please enter your comment!
Please enter your name here