ក្រសួងនិងស្ថាប័នចំនួនពីរសហការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធប្រេងឥន្ធនៈនិងម្ហូបអាហារ

ដោយ៖ សុធីតា

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានសហការគ្នា រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការធ្វើធុរកិច្ចវិស័យប្រេងឥន្ធនៈ និងម្ហូបអាហារនៅកម្ពុជា។

រដ្ឋបាលសាលារាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានសហការគ្នា រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការធ្វើធុរកិច្ចវិស័យប្រេងឥន្ធនៈ និងម្ហូបអាហារនៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋជាអាជីវករ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធខាងលើ នៅព្រឹកថ្ងៃទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីរួមចំណែកអនុវត្តគោលនយោបាយកាត់ បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ជំរុញឱ្យការធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅប្រកបដោយសមធម៌ និង សុចរិតភាព ការពារផលប្រយោជន៍អ្នកប្រើប្រាស់ តាមរយៈការបង្កើនការយល់ដឹងផ្នែកច្បាប់ដល់អាជីករដែលកំពុងប្រកបអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here