កម្ពុជាបន្ដជួបបញ្ហាប្រឈមចំនួនបី ទោះពាណិជ្ជកម្មនិងការវិនិយោគមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេល១៨ខែចុងក្រោយក្តី

ដោយ៖ សុធីតា

 

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេល១៨ខែចុងក្រោយនេះក៏ដោយ ក៏កម្ពុជានៅតែបន្ដជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។

ក្នុង​ឱ​កាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ សុភ័ក្ត្រ បានលើកឡើងថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេល១៨ខែចុងក្រោយនេះក៏ដោយ ក៏កម្ពុជានៅតែបន្ដជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បញ្ហាប្រឈមទាំងនោះមានដូចជា៖

១) ភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសមួយចំនួននៅបន្ដអនុវត្តវិធានការសុខាភិបាលតឹងតែង និងការកម្រិតលទ្ធភាពនៃការធ្វើដំណើរ

២) ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាសកល ពិសេសធ្វើឱ្យថ្លៃប្រេងនិងវត្ថុធាតុដើមចាំបាច់មួយចំនួនមានការរកើនឡើង

៣) កង្វះខាតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល។

លោកបាន​គូស​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ បាន​កើន​ឡើង​​​ប្រមាណ១៩,៣ពាន់លានដុល្លារអាមេរិក ​ក្នុងអត្រាកំណើន​ប្រមាណ​៥,៨% ធៀប​នឹង​ឆ្នាំ​២០២១។ ជារួម ​ទំ​ហំ​ពាណិជ្ជកម្ម​កម្ពុជា​​​បាន​កើន​ឡើង​ក្នុង​អត្រា​២៨,២៣% ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០-២០២១​ និងមាន​ការ​កើន​ឡើង​ក្នុង​អត្រា​២៦% ​ក្នុងឆមាស​ទី​១ ឆ្នាំ២០២២នេះ​។

​          ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ លោក​រដ្ឋ​លេខា​ធិការ បាន​ស្នើ​ឱ្យ​ភាគី ADB ពិចារណា​ផ្ដល់​ការ​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំ​នួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​​​សម្រាប់សកម្មភាពនានា រួមមាន​ ការ​រៀប​ចំ​​គោល​នយោបាយ​​​​​យុទ្ធ​សាស្ដ្រ​សម្រាប់​ការ​ស្ដារ​ឡើង​​វិញ​នូវ​ខ្សែ​ច្រវ៉ាក់​​តម្លៃ ​និង​ការផ្គត់​ផ្គង់​​ក្នុង​តំបន់​និង​សកល ការរៀបចំគម្រោង​​អភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT) សម្រាប់​ការ​គាំ​ទ្រសមាហរណ​កម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល និង​ការ​​ពង្រឹង​សមត្ថ​ភាព​​​និង​ជំ​នាញ ​ក្នុង​ការ​ចរចា​ពាពាណិជ្ជកម្ម​សេរី​សម្រាប់​មន្ដ្រី​កម្ពុជា តាម​រយៈ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម ​​និង​ស្រាវ​ជ្រាវ (TTRI) ​នៃ​ក្រសួង​ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here