តើគយនិងពន្ធដារមានភាពខុសគ្នាដូចម្តេចខ្លះ?

ដោយ៖ សហការី

ភ្នំពេញ៖ ជានិច្ចកាល តែងតែមានការយល់ច្រលំ និងចំងល់ជាច្រើន សួរថាតើ ពន្ធគយ និងពន្ធដារមានភាពខុសគ្នាដូចម្តេច?

គយ មកពីពាក្យពេញ “អគ្គនាយកដ្ឋានគយនិងរដ្ឋាករ” (General Department of Custom & Excise) គឺជាអគ្គនាយកដ្ឋានមួយចំនុះក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (Ministry of Economy & Finance) មានតួនាទីប្រមូលពន្ធគយនៅតាមព្រំដែនសំដៅទៅលើទំនិញនាំចេញនិងនាំចូល បង្រ្កាបបទល្មើសគយ(គេចពន្ធ) និង​ ជួយសម្រួលពាណិជ្ជកម្មអន្តរជាតិ។​

មន្រ្តីគយត្រូវបានគេចាត់ទុកថាជាមន្រ្តីពិសេសមួយដែលមានលក្ខណៈជាមន្រ្តីស៊ីវិលផង និង​ ប្រដាប់អាវុធផង (បច្ចេកទេសហៅថាពាក់កណ្តាលប្រដាប់អាវុធ) មានសិទ្ធិនិងកាតព្វកិច្ចអនុវត្តកិច្ចការរដ្ឋបាលលិខិតស្នាម និង មានសិទ្ធិកាន់អាវុធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នអគ្គនាយកដ្ឋានគយដឹកនាំដោយអគ្គនាយកមួយរូបគឺ លោកបណ្ឌិត គុណ ញឹម មាននាយកដ្ឋានចំនុះដូចជា នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង លេខាធិការដ្ឋាន នាយកដ្ឋានផែនការបច្ចេកទេសនិងកិច្ចការអន្តរជាតិ នាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស នាយកដ្ឋានកិច្ចការច្បាប់-សវនកម្មនិងទំនាក់ទំនងសាធារណៈ នាយកដ្ឋានរបបគយ និង​ នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ។

ពន្ធដារ ជួនកាលត្រូវបានគេសំដៅទៅលើពន្ធផ្ទៃក្នុង (Internal Tax) មានឈ្មោះពេញ “អគ្គនាយកដ្ឋានពន្ធដារនិងរដ្ឋាករ” (General Department of Tax & Excise) មិនខុសពីគយ ពន្ធដារ ក៏ជាអគ្គនាយកដ្ឋានមួយចំណុះអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ​។

អគ្គនាយកដ្ឋានពន្ធដារមានតួនាទីក្នុងការគ្រប់គ្រងប្រមូលពន្ធក្នុងស្រុក ក្នុងនោះរួមមានការរៀបចំគោលនយោបាយប្រមូលពន្ធ ការប្រមូលពន្ធគ្រប់ប្រភេទដើម្បីបង់ចូលថវិកាជាតិ ការព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិលើវិស័យពន្ធដារ ការកំណត់មូលដ្ឋានពន្ធសម្រាប់គណនា ការអនុវត្តកិច្ចការសវនកម្មពន្ធ ការអនុវត្តទោសទណ្ឌលើវិស័យពន្ធ(ពិន័យ) និង ការចូលរួមក្នុងការរៀបចំថវិកាជាតិប្រចាំឆ្នាំ។

បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយអគ្គនាយកមួយរូបគឺ លោក គង់ វិបុល និងមាននាយកដ្ឋានចំនុះទាំងអស់១០ ដូចជា នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នាយកដ្ឋានរដ្ឋបាលសហគ្រាស នាយកដ្ឋានពន្ធចលនទ្រព្យ និង អចលនទ្រព្យ…៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here