ប្រទេសថៃដាក់ចេញផែនការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃបន្ថែមនៅទូទាំងប្រទេស

ដោយៈ លាងហួរ

បាងកកៈ លោក Nuttapon Nimmanphatcharin ប្រធានទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹងបន្តការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅទូទាំងប្រទេស ដោយមានជំនួយពីឯកអគ្គរដ្ឋទូតទីក្រុងឆ្លាតវៃជំនាន់ទី២ (SCA) ចំនួន១៥០រូប។

នេះបើយោងតាមសារពត៌មាន The Nations ចុះផ្សាយនៅថ្ងៃទៅ២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គន្លឹះសំខាន់ គឺត្រូវអភិវឌ្ឍ និងប្រែក្លាយភូមិកំណើតរបស់ពួកគេ ទៅជាទីក្រុងឆ្លាតវៃ និងទំនើប។

លោកបានបញ្ជាក់ថា ការក្លាយជាទីក្រុងឆ្លាតមិនមែនមានន័យថា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទាំងអស់នឹងប្រើការច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបនោះទេ។ ក្នុងនាមជាទីក្រុងឆ្លាតវៃ មានន័យថា ស្វែងរកគំនិត និងវិធីសាស្រ្ត ដើម្បីប្រើប្រាស់ធនធានក្នុងស្រុក ដែលមានទាំងអស់ក្នុងការអភិវឌ្ឍការរស់នៅឱ្យកាន់តែប្រសើរឡើងនៅជនបទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអភិវឌ្ឍប្រភេទនេះទាមទារការធានាថា ភាពរុងរឿងមាននៅទូទាំងប្រទេស ហើយវាក៏ជាមធ្យោបាយជាក់ស្តែងមួយក្នុងការលើកទឹកចិត្តយុវជនឱ្យស្នាក់ និងធ្វើការនៅស្រុកកំណើត។

DEPA បានបង្ហាញឱ្យដឹងថា កម្មវិធី SCA ដំបូង គឺជាជោគជ័យដ៏ធំធេង ដោយមានគម្រោងថ្មីសរុបចំនួន៤៩ និងការពង្រីកគម្រោង ដែលមានតម្លៃប្រហែល១,១៧ពាន់លានបាត។ កម្មវិធីនេះបានបណ្តុះបណ្តាលដោយជោគជ័យ នូវឯកអគ្គរាជទូតទីក្រុងឆ្លាតវៃចំនួន២២នាក់ មកពី២២ខេត្ត ដើម្បីដើរតួនាទីក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ជាមួយភ្នាក់ងារក្នុងស្រុក។

ដោយទទួលបានភាពជោគជ័យ DEPA ដែលជាអ្នករៀបចំដ៏ធំ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន VIA Group (Thailand) Jumbo Electronics និង Cloudee Telecom ក្នុងឆ្នាំនេះ ដើម្បីពង្រីកកម្មវិធីទៅកាន់ភាពជោគជ័យជុំទីពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here