ហ្វីលីពីនវិភាជន៍ថវិកាជាតិជាង១១ភាគរយ ដើម្បីសងបំណុលនៅឆ្នាំ២០២៣

ដោយ: លាងហួរ

ហ្វីលីពីន: នាយកដ្ឋានហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសហ្វីលីពីននឹងប្រើប្រាស់ជាង១១ភាគរយ នៃថវិកាជាតិ ដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៣ ដើម្បីសងបំណុលរបស់ខ្លួនវិញ។

លេខាធិការហិរញ្ញវត្ថុហ្វីលីពីន លោក Benjamin Diokno បាននិយាយថា ១១,៦ភាគរយ នៃថវិកា ឬប្រហែល១០,៩ពាន់លានដុល្លារអាមេរិក ត្រូវបានបែងចែកសម្រាប់សងបំណុល រួមទាំង១០,៤ពាន់លានដុល្លារសម្រាប់ការទូទាត់ការប្រាក់ និងប្រហែល៥០០លានដុល្លារ សម្រាប់ការផ្តល់ប្រាក់កម្ចីសុទ្ធ។

លោក Diokno បានបន្តថា បំណុលជាតិនៅតែស្ថិតក្នុងកម្រិត ដែលអាចគ្រប់គ្រងបាន ដោយលោកបន្ថែមថា បំណុលជាតិភាគច្រើន មានរយៈពេលវែង រីករាលដាល និងកំណត់ក្នុងអត្រាទាបបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមដំណាច់ខែមិថុនា បំណុលរដ្ឋាភិបាលជាតិ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានចំនួន២២៨,៣៩ពាន់លានដុល្លារ ស្មើនឹង៦២,១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

រដ្ឋាភិបាលគ្រោងកាត់បន្ថយសមាមាត្របំណុលនឹង GDP ឱ្យតិចជាង៦០ភាគរយ នៅឆ្នាំ២០២៥ និងកាត់បន្ថយសមាមាត្រឱនភាពទៅនឹង GDP ពី៦,៥ភាគរយនាពេលបច្ចុប្បន្ន មក៣ភាគរយនៅឆ្នាំ២០២៨។

លេខាធិការរូបនេះបានបន្ថែមថា កំណែទម្រង់រចនាសម្ព័ន្ធ និងការពង្រឹងប្រព័ន្ធពន្ធដារ ដែលបង្កើតឡើងដោយរដ្ឋបាលមុន ធានាថារដ្ឋាភិបាលអាចបំពេញកាតព្វកិច្ចរបស់ខ្លួន។

លោកបានបង្ហាញទំនុកចិត្តថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលនឹងបន្តកើនឡើង ហើយឱនភាពនឹងថយចុះនៅខាងក្រោយនៃសេដ្ឋកិច្ចដ៏រឹងមាំ ដូចដែលបានបង្ហាញដោយអត្រាកំណើនដ៏ខ្ពស់នៃGDP ចំនួន៧,៤ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២។

កាលពីកក្កដាប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos ចូលកាន់តំណែង រដ្ឋបាលថ្មីបានទម្លាក់គោលដៅ GDP របស់ខ្លួនសម្រាប់ឆ្នាំនេះ មកត្រឹម៦,៥ភាគរយ ទៅ៧,៥ភាគរយពី៧ភាគរយ ទៅ៨ភាគរយ ដោយសារតែវិវឌ្ឍន៍ខាងក្រៅ និងក្នុងស្រុកនាពេលថ្មីៗនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានព្យាករណ៍ពីកំណើន GDP ៦,៥ភាគរយនៅឆ្នាំ២០២២ និង ៦,៣ភាគរយ នៅឆ្នាំ២០២៣ សម្រាប់ប្រទេសហ្វីលីពីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here