ជប៉ុនគ្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ថ្មីដើម្បីដោះស្រាយការខ្វះខាតអគ្គិសនីប្រើប្រាស់

 

ដោយ: លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្លែងនៅក្នុងកិច្ចប្រជុំគោលនយោបាយថាមពល កាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេ សជប៉ុន កំពុងពិចារណាសាងសង់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរជំនាន់ថ្មី។

អស់រយៈពេល១១ឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយ Fukushima ផែន ការនេះ បានផ្លាស់ប្តូរគោលនយោបាយថាមពលនុយក្លេអ៊ែរ របស់រដ្ឋាភិបាល ដែលបច្ចុប្បន្នកំពុងគាំទ្រ ការកសាងរោងចក្រថាមពលនុយក្លេអ៊ែរថ្មី។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ផែនការនេះនឹងដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលប្រទេសជប៉ុនកំពុងប្រឈម ដូចជា ការខ្វះខាតអគ្គិសនី  ជាពិសេសប្រទេសជប៉ុន មានគោលបំណងសម្រេច ការបំភាយកាបូនសូន្យត្រឹមឆ្នាំ២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសជប៉ុនបានកំណត់គោលដៅ សម្រាប់ការផលិតថាមពលនុយក្លេអ៊ែរក្នុងបរិមាណពី២០ ទៅ២២ភាគរយ នៃការផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួនក្នុងឆ្នាំ២០៣០។

រដ្ឋាភិបាលជប៉ុនក៏បាននិងកំពុងពិចារណា លើការពង្រីកថាមពលនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីវិប្តិអាកាសធាតុ និងកង្វះខាតប្រេងឥន្ធនៈសក លបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះ។

ទីក្រុងតូក្យូបានស៊ូទ្រាំ នឹងវិបត្តិថាមពលធំៗចំនួនពីរ ដែលក្នុងនោះមានមួយនៅចុងខែមិថុនា ដោយជប៉ុនរងនូវរលកកំដៅ ដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មាន ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។

ផែនការនេះក៏ពិចារណាផងដែរ អំពីការចាប់ផ្តើមឡើងវិញនូវរោងចក្រនុយក្លេអ៊ែរបន្ថែមទៀត និងការពង្រីករយៈពេលសេវាកម្មអតិបរមា សម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលមានស្រាប់របស់ប្រទេសលើសពី៦០ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here