រដ្ឋបាលចូបៃឌិនបញ្ចេញកញ្ចប់ថវិកាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន១ពាន់ពាន់លានដុល្លារ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: សេតវិមានកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្វេរភាគី ដែលគ្រោងវិនិយោគទឹកប្រាក់ចំនួន១ពាន់ពាន់លានដុល្លារ ដើម្បីកែលម្អផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន និងកាត់បន្ថយការបំភាយឧស្ម័ន។

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Pete Buttigieg នឹងធ្វើដំណើរទៅកាន់រដ្ឋចំនួន៦ ក្នុងរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ ដោយទៅទស្សនារដ្ឋ Florida រដ្ឋOklahoma រដ្ឋMinnesota រដ្ឋOhio រដ្ឋNevada និង New Hampshire ដើម្បីពិភាក្សាអំពីច្បាប់ហេដ្ឋារចនាស ម្ព័ន្ធ។

លោក Buttigieg នឹងផ្តល់ជំនួយដែលបានអនុម័ត នៅក្នុងច្បាប់ហេដ្ឋារចនាសម្ព័ន្ធខែវិច្ឆិកា ឆ្នាំ២០២១។

ច្បាប់នេះចែងថា ប្រាក់ចំនួន១២លានដុល្លារសម្រាប់កំពង់ផែTampa និង២០លានដុល្លារ ដើម្បីជួយបញ្ចប់ការតភ្ជាប់ Nevada Pacific Parkway និងពង្រីកសមត្ថភាពសម្រាប់ការចូលទៅកាន់ផ្លូវរថភ្លើង Union Pacific Railroad (UNP.N) និងផ្លូវរថភ្លើង Burlington Northern Santa Fe និង២៤,៥លានដុល្លារសម្រាប់សាងសង់ផ្លូវថ្នល់ និងផ្លូវតភ្ជាប់ឡើងវិញទៅកាន់សួនកម្សាន្តដ៏ធំមួយក្នុងរដ្ឋ Ohio។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេតវិមានលោក Mitch Landrieu បាននិយាយថា ច្បាប់នេះក៏ផ្តល់មូលនិធិ ដល់ដីសាធារណៈ គម្រោងទឹកស្អាត និងបណ្តាញអគ្គិសនីផងដែរ។

រដ្ឋបាលលោកចូ បៃឌិន បានផ្តល់មូលនិធិជាង៥ពាន់គម្រោង រហូតមកដល់បច្ចុប្បន្ន និងបានបញ្ចេញថវិកា១១៣ពាន់លានដុល្លារ។

រដ្ឋបាលនឹងផ្តល់ជំនួយបន្ថែមរាប់ពាន់លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២២ រួមទាំងសម្រាប់ស្ថានីយ៍សាករថយន្តអគ្គិសនីផងដែរ។

ក្នុងសប្តាហ៍នេះ នាយកដ្ឋានដឹកជញ្ជូនបានប្រកាស ផ្តល់ជំនួយចំនួន១,៦៦ពាន់លានដុល្លារ សម្រាប់ទិញរថយន្តក្រុងថ្មីចំនួន១៨០០គ្រឿង។

ជំនួយចំនួន១៥០ រួមមាន១១៦លានដុល្លារ សម្រាប់ទីក្រុងញូវយ៉កដើម្បីទិញឡានក្រុង ថាមពលថ្មចំនួន២៣០គ្រឿង ដើម្បីជំនួសឡានក្រុងម៉ាស៊ូតចាស់ និង២៨ម៉ឺនដុល្លារសម្រាប់ទីក្រុងFayetteville រដ្ឋ North Carolina ដើម្បីទិញរថយន្តដឹកជញ្ជូនធុនស្រាលចំនួន៣គ្រឿង។

កាលពីសប្តាហ៍មុន នាយកដ្ឋានដឹកជញ្ជូនបានផ្តល់ជំនួយចំនួន២,២ពាន់លានដុល្លារសម្រាប់ធ្វើទំនើបកម្មផ្លូវថ្នល់ ស្ពាន និងគម្រោងផ្សេងៗទៀត រួមទាំង២៥លានដុល្លារ សម្រាប់កម្មវិធីផ្លូវដែកល្បឿនលឿនរបស់រដ្ឋកាលីហ្វ័រញ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here