ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការសាកល្បង

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការសាកល្បង នាថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២នេះ។

ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)ជាទំនើបកម្មបច្ចេកវិទ្យាទ្រង់ទ្រាយធំ លើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើដោយដៃមកធ្វើការក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញវិញ។ ប្រព័ន្ធនេះដែរធ្វើឱ្យផ្លាស់ប្តូរឯកសារ សម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលា តម្លាភាពសុវត្ថិភាព ប្រសិទ្ធភាពនិងសន្សំសំចៃខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងជំរុញ គម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ អេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅដោយ បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តន៍គម្រោងប្រព័ន្ធនេះ កាន់តែមានភាពល្អប្រសើរ ងាយស្រួល និងស្របតាមច្បាប់ជាធរមាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ការពង្រីកវិសាលភាពកំពង់ផែស្វ័យត ក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញក្នុងនោះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូន នាំចូលនាំចេញទៅក្រៅប្រទេសប្រមាណជា៦០% ហើយការរីកចម្រើនជាបន្តបន្ទាប់ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុនេះ កើតមានដោយ​សារការផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

លោកបន្តថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងផ្នែក ហិរញ្ញវត្ដុ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែតំបន់ និងកំពង់ផែមេគង្គដែលមានសមត្ថភាពដឹកជញ្ជូនទំនិញ ទៅដល់សហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែអន្តរជាតិក្នុងតំបន់ ដូចជា៖ កំពង់ផែសឹង្ហ បុរី ឬកំពង់ផែវ៉ុងតាវ និងគម្រោងពង្រីកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងតារាសាគរ ដើម្បីប្រែក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអាចឱ្យយន្តហោះធំៗដឹកអ្នកទេស​ចរណ៍ អ្នកវិនិយោគ និងដឹកទំនិញចុះចតបាននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here