រដ្ឋាភិបាលថៃយកចិត្តទុកដាក់លើការព្រមានប្រឆាំងនឹងការអភិវឌ្ឍន៍ EEC ដែលមិនអាចគ្រប់គ្រងបាន

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃបានកត់សម្គាល់ ពីការព្រមានរបស់គណៈក ម្មាធិការព្រឹទ្ធសភា ដែលថាច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) អាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែង មុនពេលប្រគល់វាទៅកាន់ការិ​យាល័យ EEC ។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisulee Trisaranakul បាននិយាយនៅថ្ងៃអាទិត្យទី១៤ ខែសីហាថា គណៈកម្មាធិការព្រឹទ្ធសភាស្តីពីការដោះស្រាយភាពក្រីក្រ និងវិសមភាពបានបង្ហាញគោលការណ៍ណែនាំរបស់ខ្លួនស្តីពី ការការពារផលប៉ះពាល់សង្គម បរិស្ថាន និងសុខភាព។

លោកស្រីបានបន្ថែមថា នាយករដ្ឋមន្ត្រី ថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជូនរបាយការណ៍នេះ ទៅការិយាល័យគណៈកម្មាធិការគោលនយោ​បាយ EEC ដើម្បីពិចារណា។

របាយការណ៍នេះ ក៏ត្រូវបានបញ្ជូនបន្តទៅក្រសួង ឧស្សាហកម្ម មហាផ្ទៃ អភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស និងក្រសួងធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងទីភ្នាក់ងាររដ្ឋពាក់ព័ន្ធដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំភ្នាក់ងារឱ្យពិចារណា ពីរបៀបដែលសំណើរបស់ក្រុមប្រឹក្សាព្រឹទ្ធសភា អាចត្រូវបានអនុវត្តន៍ជាក់ស្តែង។

របាយការណ៍នេះ បានបង្ហាញពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានដែលការអភិវឌ្ឍន៍ EEC អាចមាន ដូចជា ដីស្រែចំការអាចត្រូវបានគេយកចេញពីកសិករ ដើម្បីពង្រីកតំបន់ទីក្រុង ខណៈដែលរោងចក្រអាចបង្កការបំពុល និងការរិចរិលធនធានធម្មជាតិ។

របាយ ការណ៍ ក៏ បាន ព្រមាន ពី ការ ផ្គត់ផ្គង់ ទឹក មិន គ្រប់ គ្រាន់ និង ការ គ្រប់ គ្រង មិន ល្អ នៃ ការ បំពុល ឧស្សាហកម្ម។

គណៈកម្មាធិការបានស្នើឱ្យរដ្ឋាភិបាល ប្រើប្រាស់ប្រព័ន្ធវាយតម្លៃបរិ ស្ថានជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីគ្រប់គ្រងយ៉ាងសកម្មនូវផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមាននៃការអភិវឌ្ឍន៍ EEC ។

វាក៏បានជំរុញឱ្យគណៈកម្មាធិការគោលនយោបាយ EEC លើកកម្ពស់ឧស្សាហកម្ម ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជាប្រយោជន៍ដល់បរិស្ថាន និងគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here