AMRO ព្រមានថាការធ្លាក់ចុះតម្រូវការពិភពលោកនឹងប៉ះពាល់ផ្នែកខ្លះនៃសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានព្រមានថា ការនាំចេញរបស់កម្ពុជា ជាពិសេសវិស័យកាត់ដេរ នឹងជួបបញ្ហាប្រឈម ដោយសារការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានរំពឹងថានឹងថយចុះនៅឆមាសទី២ឆ្នាំ២០២២នេះ។

របាយការណ៍របស់ការិយាល័យអន្តរជាតិនេះ ឱ្យដឹងថា ការធ្លាក់ចុះនៃតម្រូវការពិភពលោក ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុប អាចប៉ះពាល់ដល់ការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជា ដោយសារការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ផ្តោតជាចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

យ៉ាងណាក្តីស្ថាប័នេះបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងងើបឡើងប្រសើរវិញ ដែលក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញក្នុងកម្រិត៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Hoe Ee Khor ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ AMRO ថា “ស្របតាមយុទ្ធសាស្រ្តរស់នៅជាមួយកូវីដ១៩ របស់កម្ពុជា យើងរំពឹងថាសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តប្រសើរឡើង ដែលគាំទ្រដោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបង្កើនភាពស៊ាំនៅក្នុងសហគមន៍កាន់តែប្រសើរឡើង”។

យ៉ាងណាក៏ដោយ លោកព្រមានថា សម្រាប់ការនាំចេញរបស់កម្ពុជាជាពិសេសវិស័យកាត់ដេរ នឹងជួបបញ្ហាប្រឈម ដោយសារការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានរំពឹងថានឹងថយចុះនៅឆមាសទី២ឆ្នាំ២០២២នេះ។ ការធ្លាក់ចុះនៃតម្រូវការពិភពលោក ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុប អាចប៉ះពាល់ដល់ការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជា ដោយសារការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ផ្តោតជាចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

ជាមួយគ្នានេះ វិធានការរិតបន្តឹងរបស់ចិន ក៏អាចជះឥទ្ធិពលដល់ការវិនិយោគនៅកម្ពុជាផងដែរ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសារតែភ្ញៀវចិនឈរនៅលំដាប់ទី១ដែលកម្ពុជាច្រើនជាងគេមុនពេលមានការរីករាលដាលជំងឺកូវីដ១៩។

ការកើនឡើងនៃថ្លៃផលិតផលថាមពល និងអាហារត្រូវបានគេរំពឹងថានឹងហក់ឡើងលើទំនិញផ្សេងទៀត ដោយដាក់សម្ពាធអតិផរណាកាន់តែខ្ពស់ជាងមុនដែលវបានព្យាករណ៍ថានឹងកើនឡើងដល់៥,៩%នៅឆ្នាំ២០២២ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រ។ តែទោះជាយ៉ាងណាកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយមួយផ្នែកដល់ពួកគេក្នុងការចំណាយទៅលើម្ហូបអាហារ ដែលគួរឱ្យសរសើរ។

កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំឥណទានឡើងវិញ គឺគួរឱ្យសរសើរ។ ធនាគារជាតិនៃកម្ពុជាគួរតែបន្តតាមដានគុណភាពនៃប្រាក់កម្ចីដែលបានរៀបចំឡើងវិញ ជាពិសេសសម្រាប់អ្នកដែលនៅតែស្ថិតក្រោមការវាយតម្លៃ។ ជាមួយគ្នា NBC គួរតែបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណា ក៏ដូចជាដើម្បីរក្សាទំនុកចិត្តវិនិយោគិន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here