រដ្ឋាភិបាលវៀតណាមបញ្ចេញកញ្ចប់ថវិកា៣១,៣ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង

ដោយ: លាងហួរ

ហាណូយ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្នាក់ជាតិ។

នេះជាកិច្ចប្រជុំលើកទីមួយ របស់គណៈកម្មាធិការ បន្ទាប់ពីវាត្រូវបានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២២នេះ។

គណៈកម្មាធិការនេះត្រូវដោះស្រាយគម្រោងចំនួន៩ (និងអនុគម្រោងចំនួន៣១) ដែលមានសារៈសំខាន់ដូចជាផ្លូវ Hồ Chí Minh;  ផ្លូវ ល្បឿន លឿន រួម មាន ខាងជើង – ត្បូង Bến Lức-Long Thành, Khánh Hoà-Buôn Ma Thuột, Biên Hòa-Vũng Tàu, Châu Ðốc-Cần Thơ-Sóc Trăng, ផ្លូវ ក្រវ៉ាត់ ក្រុង ហាណូយ លេខ៤ និងផ្លូវក្រវ៉ាត់ក្រុងហូជីមិញ ខ្សែរថភ្លើងល្បឿនលឿនខាងជើង -ខាងត្បូង  គម្រោងរថភ្លើងក្រោមដីនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ  គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់  ក៏ដូចជាគម្រោងផ្សេងទៀត ដែលគណៈកម្មាធិការចាត់ទុកថាចាំបាច់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈប្រតិភូវៀតណាមបានឯកភាពថា គម្រោងទាំងនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្នាតធំ ដែលជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការប្រកួតប្រជែងថ្នាក់ជាតិ។

យោងតាមក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា ថវិកាសរុបដែលត្រូវការចំណាយលើគម្រោងទាំងនេះ គឺ៧៣៤ពាន់ពាន់លានដុង(៣១,៣ពាន់លានដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here