អ៊ុយក្រែនរង់ចាំទទួលជំនួយរបស់អាល្លឺម៉ង់ជាទឹកប្រាក់ជាង៨ពាន់លានដុល្លារ

ដោយ: លាងហួរ

ទីក្រុងគៀវ: នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសអ៊ុយក្រែន កំពុងសង្ឃឹមសម្រាប់ជំនួយរបស់អាល្លឺម៉ង់ ដែលមានទំហំទឹកប្រាក់ចំនួន៨ពាន់លានអឺរ៉ូ (ប្រហែល៨,១៧ពាន់លានដុល្លារអាមេរិក) ដែលជាជំនួយពីសហភាពអឺរ៉ុប (EU)។

លោក Shmyhal បានសរសេរនៅលើ បណ្តាញសង្គមFacebookរបស់លោក ក្រោយពីកិច្ចពិភាក្សាអនឡាញ ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានឲ្យដឹងថា អាល្លឺម៉ង់នឹងជួយអ៊ុយក្រែន ឱ្យទទួលបានជំនួយម៉ាក្រូហិរញ្ញវត្ថុ ចំនួន៨ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបEU ។

លោក Shmyhal បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមក អាល្លឺម៉ង់បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ទីក្រុងគៀវ ដោយមិនបានផ្តល់តួលេខជាក់លាក់នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានបន្ថែមថា ទីក្រុងគៀវក៏កំពុងពឹងផ្អែកលើការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្យារពេលការទូទាត់បំណុលបរទេសរបស់អ៊ុយក្រែន និងចាប់ផ្តើមកម្មវិធីកិច្ចសហប្រតិបត្តិការថ្មីជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

កាលពីថ្ងៃទី២៤ខែមិថុនា គណៈកម្មការអឺរ៉ុប បានប្រកាសពីគម្រោងផ្តល់ប្រាក់កម្ចីដល់ទៅ៩ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុម៉ាក្រូពិសេស (MFA) ថ្មី។

ចំណែកនៅដើមខែសីហានេះ ប្រទេសអ៊ុយក្រែនបានទទួលកញ្ចប់ជំនួយចំនួន១ពាន់លានអឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here