កម្ពុជាបង្កើតសមាគមនាំចេញសម្ភារៈធ្វើដំណើរនិងស្បែក

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមអ្នកវិនិយោគ និងពាណិជ្ជករបានរួមគ្នា បង្កើតសមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវ​ការកាលពីចុងសប្តាហ៍មុននេះ។

សមាគមនេះ ​នឹង​ដើរតួនាទី​តំណាងឱ្យ​វិស័យ ​ដែល​កំពុងមាន​ការរីក​ចម្រើន​ទាំង​កំណើន​ការនាំចេញ និង​ទាក់ទាញ​​លំហូរ​វិនិយោគ​រាប់រ​យ​លាន​ដុល្លារ ជាពិសេស​បង្កើត​ការងារ​បាន​រាប់ម៉ឺន​កន្លែង ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ឋសភាបានមានប្រសាសន៍ថា ស្ថានភាព​ផលិតកម្ម និង​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ ទៅ​ទីផ្សារ​អន្តរជាតិ ​កំពុង​បង្ហាញ​សញ្ញាវិជ្ជមាន​ លើ​គ្រប់​វិស័យ ដោយ​កំណើន​រួមចំណែក​យ៉ាងច្រើន​ ក្នុងការ​បង្កើត​ការងារ​ថ្មីៗ និង​ប្រាក់ចំណូល​សម្រាប់​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។​

លោកស្រី​បន្ថែមថា “ដើម្បី​លើកស្ទួយ​ទីផ្សារ​នាំចេញ​ផលិតផល ​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ រោង​​ចក្រ​ផលិត​នីមួយៗ​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់​លើ​គុណភាព និង​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ”​។លោក​ជំទាវបានបន្តថា “​ខ្ញុំ​សូម​លើក​ទឹក​​ចិត្ត​ដល់​ប្រធាន សមា​ជិក និង​សមាជិកា​នៃ​សមាគម​ទាំងមូល ​សូម​បន្ត​ការប្ដេជ្ញា​ចិត្ត ព្រមទាំង​ចូលរួម​សកម្ម​ ក្នុង​ការលើក​​ស្ទួយ​វិស័យ​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ ប្រកប​​ដោយ​គុណភាព និង​មានលទ្ធភាព​គ្រប់​គ្រាន់​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​សម្ទុះ​ខ្លាំង”​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​កិ​ត្ដិ​យស​អចិន្រ្តៃ​យ៍ ​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​ក​នៅ​កម្ពុជា លោកលី ឃុន​ថៃ បាន​មានប្រសាសន៍ឲ្យដឹងថា គោល​បំណង​ចម្បង​របស់​សមាគម គឺ​ការចង​​ក្រង​ក្រុមហ៊ុន​ផលិត​ ផលិតផល​ធ្វើ​ដំ​ណើ​រ និង​ស្បែក​ឱ្យមាន​សំឡេង​តែមួយ​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ឬ​រៀបចំ​យុទ្ធ​សា ស្ត្រ​ទាក់ទាញ​អ្នកវិនិយោគ ឬ​អ្នក​​បញ្ជា​ទិញ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ចូលរួម​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ដំណើរ​ការផលិត និង​គុណភាព​ផលិត​​ផល​ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំ​​នា​ញ​ដល់​ក្រុមកម្មករជាដើម​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here