រដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុនYCH Groupដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលកំពុង

សហការជាមួយក្រុមហ៊ុន YCH Group របស់ប្រទេសសឹង្ហបុរី និងក្រុមហ៊ុនPwC ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកហែម វណ្ណឌីបានលើកឡើងជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនទាំងពីរខាងលើអំពីសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យឡូជីស្ទីក ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង និងជំរុញការធ្វើពាណិជ្ជកម្ម។

ជាក់ស្តែង កម្ពុជាកំពុងរៀបចំគម្រោង Phnom Penh Logistics Complex (PPLC) ដ៏ទំនើបមួយជាមួយក្រុមហ៊ុនYCH Group ដោយមានការចូលរួមសហវិនិយោគ ពីវិនិយោគិនក្នុងស្រុករបស់កម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “គម្រោងនេះនឹងក្លាយជាគម្រោងគំរូមួយ និងជាមូល   ដ្ឋានដ៏សំខាន់ សម្រាប់ការរៀបចំមជ្ឈមណ្ឌលភស្តុភារកម្ម ស្រដៀងគ្នានេះនៅទូទាំងប្រទេ​ស”។ លោកបន្តថា “គំរោងនេះត្រូវបានរំពឹងថា នឹងជួយប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឡូជីស្ទីក និងជាផ្នែកមួយនៃខ្សែច្រវ៉ាក់ផលិតកម្ម ដ៏សំខាន់ក្នុងអាស៊ាន និងតំបន់អាស៊ីទាំងមូល”។

រាជរដ្ឋាភិបាល បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH Group របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីធ្វើការសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) និងបានអនុញ្ញាតឱ្យក្រសួងសាធា រណការ និងដឹកជញ្ជូន ចុះកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុនYCH កាលពីខែមីនា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here