សហរដ្ឋអាមេរិក និងជប៉ុនគ្រោងនឹងឯកភាពគ្នាលើផែនការស្រាវជ្រាវ បន្ទះឈីបរួមគ្នា

ដោយ: លាងហួរ

តូក្យូ: ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ឱ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការស្រាវជ្រាវរួមគ្នា លើឧបករណ៍អេឡិចត្រូនិកជំនាន់ក្រោយ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោកKoichi Hagiuda គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken និងរដ្ឋលេខាធិការក្រសួងពាណិ​ជ្ជកម្មលោកស្រីGina Raimondo ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាជុំទី១នៅថ្ងៃសុក្រនេះ ដោយបញ្ហាសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ ត្រូវបានគេរំពឹងថាជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំនេះ។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្រោង នឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសជប៉ុន នៅចុងឆ្នាំ២០២២នេះ ដើម្បីស្រាវជ្រាវបន្ទះឈីប semiconductor 2-nanometer ។

មជ្ឈមណ្ឌលនេះ ក៏នឹងរួមបញ្ចូលនូវខ្សែសង្វាក់ផលិតកម្មគំរូ និងអាចចាប់ផ្តើមផលិតឧបករណ៍ អេឡិចត្រូនិកនៅឆ្នាំ២០២៥។  កិច្ចព្រមព្រៀង ក្នុង ការ បង្កើត មជ្ឈមណ្ឌល នេះ នឹង ត្រូវ ដាក់ បញ្ចូល ក្នុង សេចក្តី ថ្លែងការណ៍ ដែល ត្រូវ ចេញ បន្ទាប់ ពី កិច្ច ប្រជុំ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here