រដ្ឋាភិបាលថៃអនុម័តកញ្ចប់ថវិកាចំនួន៧៤៦លានដុល្លារដើម្បីស​ម្រួលជីវភាពរបស់ប្រជាជនខ្លួន

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃបានអនុម័តវិធានការគាំទ្រ ក្នុងកញ្ចប់ថវិកា២៧,៤៣ពាន់លានបាត (ប្រហែល៧៤៦លានដុល្លារ) ដើម្បីសម្រាលថ្លៃរស់នៅ និងជំរុញការប្រើប្រាស់របស់ប្រជាជន។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា វិធានការគ្រោងដាក់ដំណើរការនៅចន្លោះខែកញ្ញា និងខែតុលា រួមមាន គម្រោងបង់ប្រាក់រួមគ្នាដែលមានស្រាប់សរុបចំនួន២១,២ពាន់លានបាត ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន២៦,៥លាននាក់។

លោក Thanakorn បានបន្តថា រដ្ឋាភិបាលក៏បានអនុម័តកម្មវិធីដែលមានតម្លៃ៥,៣៤ពាន់លានបាត ដើម្បីបង្កើនអំណាចទិញដល់ប្រជាជនដែលមានប្រាក់ចំណូលទាប ជាមួយនឹងប័ណ្ណសុខុមាលភាពរដ្ឋ និងគម្រោងសរុបចំនួន៨៩០លានបាត  ដោយលោកបន្ថែមថា កម្មវិធីនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន១៥លាននាក់។

វិធានការទាំងនេះ បានបង្កើតឡើងក្រោយពី តម្លៃថាមពល និងអាហារឆៅបានជំរុញឱ្យអតិផរណាអ្នកប្រើប្រាស់ នៅក្នុងប្រទេសថៃហក់ឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំ ដែលនាំឱ្យធនាគារកណ្តាលថៃបង្កើនអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃទំនិញប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាល ពី ថ្ងៃ អង្គារ រដ្ឋាភិបាលថៃក៏ បាន អនុម័ត វិធានការ ពន្ធ អនុគ្រោះ ដើម្បី លើក ទឹកចិត្ត ដល់ ការ ប្រើ ប្រាស់ និង ការផលិត រថយន្ត អគ្គិសនី នៅ ក្នុង ប្រទេស ថៃ ផង ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here