ខេត្តកំពង់ឆ្នាំងស្វាគមន៍គំរោងថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យទំហំ១៦២គីឡូវ៉ាត់

ដោយៈ គង់ ម៉ាលីនណា

កំពង់ឆ្នាំងៈ អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋបានស្វាគមន៍គម្រោងផ្គត់ផ្គង់ថាមពលដើរ ដោយពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៨ កក្កដាកន្លងមកនេះ។

ពិធីសម្ភោធគំរោងនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។

គម្រោងនេះ ស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន ស្នេថេក គ្រុប និងក្រុមហ៊ុន ឈីន គ្រុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគគម្រោងផ្គត់ផ្គង់ថាមពល ដើរដោយពន្លឺព្រះអាទិត្យនេះ ជាការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ នៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនី ប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here