កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាង៤០ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៤១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះពាក់កណ្តាល ក្នុងឆមាសទី១ឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍ដដែល បានបង្ហាញថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន៤១៥.៥៨០,១៥តោន ថយចុះចំនួន៥០,៦០% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន៤១៣.៣៦៦,២២តោន ប្រទេសថៃចំនួន២.០៥០តោន ប្រទេសឥណ្ឌាចំនួនជាង១៥០តោន ប្រទេសចិនចំនួនជាង១៣តោន ប្រទេសជប៉ុនចំនួន០,១៤តោន និងប្រទេសហ្វីលីពីនចំនួន០.០៥តោន។

ចំណែកការនាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន៣០១,៤៣តោន ថយចុះចំនួន៦៨,៣៩% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន១៣៦,៦៨តោន ប្រទេសថៃចំនួន១៣៤តោន ប្រទេសជប៉ុនចំនួន២០,៩៥តោន និងកោះតៃវ៉ាន់ចំនួន៩,៨០តោន។

គោលនយោបាយស្វាយចន្ទីកម្ពុជា ដែលរំពឹងថាជួយដោះស្រាយបានបញ្ហាប្រឈមនានា ក្នុងវិស័យស្វាយចន្ទី ដូចជាការដាំដុះរបស់កសិករ និងទីផ្សារ ពេលនេះកំពុងបន្តការពិភាក្សា ត្រួតពិនិត្យដែលនឹងឈានដល់ការដាក់ឆ្លង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗខាងមុខ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here