រដ្ឋមន្រ្តីរតនាគារអាមេរិកថ្កោលទោសរុស្ស៊ីក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីG20នៅកោះបាលី

ដោយ: លាងហួរ

ឥណ្ឌូណេស៊ីៈ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានថ្កោលទោសរុស្ស៊ី ចំពោះសង្រ្គាមដ៏ឃោរឃៅ និងអយុត្តិធម៌នៅអ៊ុយក្រែន។

លោកស្រីបាននិយាយថា មន្ត្រីហិរញ្ញវត្ថុរុស្ស៊ី ដែលចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ ត្រូវរួមចំណែកទទួលខុសត្រូវចំពោះ ផលវិបាកដ៏គួរឱ្យរន្ធត់នៃសង្រ្គាម។

លោកស្រី Yellen បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាល នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងបានស្វាគមន៍រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន ព្រមទាំងបានស្តីបន្ទោសការរីករាលដាល អវិជ្ជ​មាននៃសង្គ្រាមបង្កដោយប្រទេសរុស្ស៊ី។

លោកស្រី Yellen បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីរុស្ស៊ីមិនមានកៅអីនៅក្នុងកិច្ចប្រជុំក្នុងសប្តាហ៍នេះ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន២០នេះទេ ហើយលោកស្រីបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិបង្ខំរុស្ស៊ី ឱ្យទទួលខុសត្រូវចំពោះសង្គ្រាម និងផលប៉ះពាល់យ៉ាងខ្លាំងរបស់សង្គ្រាមទៅលើតម្លៃថាមពល និងការកើនឡើងអសន្តិសុខស្បៀង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានហិរញ្ញវត្ថុអាមេរិក បានជំរុញឱ្យសមាជិកG20បង្កើន និងពន្លឿ​នជំនួយហិរញ្ញវត្ថុ ដើម្បីជួយអ៊ុយក្រែន ដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Serhiy Marchenko ក៏មានវត្តមាន នៅក្នុងសម័យបើកកិច្ចប្រជុំនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here