លោកហ៊ុន ម៉ានី លើកឡើងពីឧស្សាហកម្ម ៤.0 ដែលយុវជនត្រូវគិត និងត្រៀមខ្លួន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ បដិវត្តន៍ឧស្សាហកម្ម៤.០ ជាបដិវត្តន៍ផ្នែកឧស្សាហកម្មធំមួយ ដែលបាននិងកំពុងផ្លាស់ប្តូរនិន្នាការសកល។

លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណា​ងរាស្រ្តខេត្តកំពង់ស្ពឺ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ទៅថ្ងៃអនាគត ទោះបីយើងមិនដឹងឲ្យប្រាកដនៅឡើយថា តើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈានចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ពិតមែន តែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើចាប់ពីពេលបច្ចុប្បន្ន។

លោកបន្តថា “ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ”។ លោកបន្ថែមថា “បច្ចេកវិទ្យានេះមានការវិវត្តជារៀងរាល់ថ្ងៃ រាល់វិនាទី។ ដូច្នេះ ចង់ឬមិនចង់ យើងត្រូវតែរៀនសូត្រឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា និងត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចក្នុងនាមជាពលរដ្ឋឌីជីថល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហ៊ុន ម៉ានីបានបន្តថា បរិបទបដិវត្តន៍ឧស្សាហកម្ម៤.០នេះ យើងគប្បីក្តាប់យកឱកាសផង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានហានិភ័យផង។ នេះជាការឆ្លើយតបជូនប្អូនស្រី ដែលជាសមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានវ៉ាន់ដា ដែលបានលើកឡើងជាសំណួរថា តើបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្តល់ជាគុណវុឌ្ឍអ្វីខ្លះ?។

លោកហ៊ុន ម៉ានីបានមានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៥ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ ”ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)”៕

LEAVE A REPLY

Please enter your comment!
Please enter your name here