ឥណ្ឌូណេស៊ីជំរុញឱ្យក្រុមប្រទេស G20 ជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ លាងហួរ

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានជំរុញឱ្យក្រុមប្រទេស G20 នៅថ្ងៃសុក្រនេះ ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយតាំងពីខែកុម្ភៈកន្លងមក។

នៅក្នុងកិច្ចប្រជុំនេះរដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេស G20 បានជួបប្រជុំគ្នាមួយ នៅក្នុងបន្ទប់តែមួយ ជាមួយអ្នកការទូតកំពូលរបស់ទីក្រុងម៉ូស្គូ។

ការជួបប្រជុំគ្នានៃក្រុមប្រទេស G20 នៅលើកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានពិភាក្សាពីសង្រ្គាម និងឥទ្ធិពល ទៅលើសេដ្ឋកិច្ចពិភពលោក ដោយមន្ត្រីកំពូលមកពីបណ្តាប្រទេសលោកខាងលិច និងប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា វានឹងមិនមែនជារឿងធម្មតា នៅក្នុងវេទិកានោះទេ។

សំឡេងស្រែកថា តើអ្នកនឹងបញ្ឈប់សង្រ្គាមនៅពេលណា? និង ហេតុអ្វីបានជាអ្នកមិនបញ្ឈប់សង្រ្គាម? ត្រូវបានបន្លឺឡើង នៅពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាប់ដៃជាមួយសមភាគីឥណ្ឌូនេស៊ី លោកស្រី Retno Marsudi នៅពេលចាប់ផ្តើមកិច្ចប្រជុំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារតែភាពតានតឹងក្នុងការកើនឡើងនេះ លោកស្រី Retno បាននិយាយថា មុននេះសមភាគី G7 បានជូនដំណឹងដល់លោកស្រីថា ពួកគេមិនអាចចូលរួមអាហារពេលល្ងាចស្វាគមន៍ កាលពីថ្ងៃព្រហស្បតិ៍ ដែលលោក លោក Lavrov មានវត្ដមាននោះទេ។

លោកស្រី Retno បាននិយាយ នៅក្នុងការបើកកិច្ចចរចានៅថ្ងៃសុក្រនេះថា “វាជាទំនួលខុសត្រូវរបស់យើងក្នុងការបញ្ចប់សង្រ្គាមឱ្យបានឆាប់ជាងនេះ និងដោះស្រាយភាពខ្វែងគំនិតគ្នារបស់យើងនៅតុចរចា មិនមែននៅសមរភូមិនោះទេ”។

លោកស្រីបានបន្តថា ផលប៉ះពាល់នៃសង្គ្រាមរួម ទាំងការឡើងថ្លៃថាមពល និងអាហារនឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាបខ្លាំងបំផុត ។

យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ របស់ក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់សារពត៌មានរ៉យទ័រ (Reuters) ថា មិនមានសេចក្តីប្រកាសណាមួយត្រូវបានរំពឹងទុកពីកិច្ចប្រជុំ នៅថ្ងៃសុក្រនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here