តំបន់អង្គរទទួលបានចំណូលជាង២,៤លានដុល្លារអាមេរិក កើនឡើងជាង១០០០ភាគរយក្នុងរយៈពេល៦ខែឆ្នាំ២០២២

ដោយ៖ សុផារី

សៀមរាប៖ ក្រោយបើកជើងហោះហើរឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌចេញចូលផងដែរនោះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅតំបន់វប្បធម៌អង្គរកើនឡើងវិញជាបន្តបន្ទាប់។

ជាក់ស្តែង នៅរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរ ដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន៥៩.៩៨៣នាក់ កើនឡើងជាង១០០០%។ នេះបើយោងតាមរបាយការណ៍ទិន្នន័យរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅដើមខែកក្កដា ឆ្នាំ២០២២នេះ។

តាមរយៈការកើនឡើងនេះធ្វើឱ្យកម្ពុជាទទួលបានចំណូលចំនួន២.៤២០.០៨១ដុល្លារអាមេរិក កើនឡើង១០០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនចំនួនភ្ញៀវទេសចរបរទេសនេះ បង្ហាញពីសញ្ញាល្អនៃការវិលត្រឡប់របស់ភ្ញៀវទេសចរ បន្ទាប់ពីអាក់ខានដើរហើរ អស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here