ប្រទេសចិនគ្រោងផ្តល់មូលនិធិក្រោមទឹកប្រាក់៧៥ពាន់លានដុល្លារលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត

ដោយ:លាងហួរ
ចិន:ប្រទេសចិនគ្រោងនឹងបង្កើតមូលនិធិវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋដែលមានតម្លៃ៥០០ពាន់លានយ័ន(៧៤,៦៩ពាន់លានដុល្លារ)ដើម្បីជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងស្តារសេដ្ឋកិច្ចឡើងវិញ។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗក្រោយវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីការបិទទីក្រុងធំៗចាប់តាំងពីត្រីមាសទី២ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យនិងការចំណាយអ្នកប្រើប្រាស់បានបន្តធ្លាក់ចុះនិងការភ័យខ្លាចនៃរលកនៃការឆ្លងកើតឡើងម្តងទៀត។

ប្រភពមួយបានទម្លាយឱ្យដឹងថាមូលនិធិក្រោមទឹកប្រាក់៥០០ពាន់លានយ័នត្រូវបានគេរំពឹងថានឹងបង្កើតឡើងនៅក្នុងត្រីមាសទី៣។

ប្រទេសចិនបានដាក់ចេញនូវវិធានការស្តារសេដ្ឋកិច្ចឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាអ្នកវិភាគនិយាយថា គោលដៅផលិតផលក្នុងស្រុកសរុបផ្លូវការរបស់ប្រទេសចិននឹងមានប្រហែលតែ៥,៥%សម្រាប់ឆ្នាំ២០២២នេះក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរចិនបានសន្យាផ្តល់ប្រាក់៨០០ពាន់លានយ័នក្នុងកូតាឥណទានថ្មី និងផ្តល់៣០០ពាន់លានយ័នសម្រាប់ចេញមូលបត្របំណុលដល់ធនាគារដើម្បីគាំទ្រដល់គម្រោងធំៗ។

ប្រភពមួយបានប្រាប់សារពត៌មានReutersថាប្រទេសចិននឹងចេញកូតាមូលបត្របំណុលរដ្ឋាភិបាលមុនឆ្នាំ២០២៣នៅក្នុងត្រីមាសទី៤ ដោយកូតាថ្មីនេះទំនងជាធំជាង១,៤៦ពាន់ពាន់លានយ័នសម្រាប់ឆ្នាំ២០២២។

ក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មានReuters នោះទេ។
គណៈរដ្ឋមន្ត្រីចិនបានប្រាប់រដ្ឋាភិបាលក្នុងតំបន់ឱ្យធានាឱ្យបានទឹកប្រាក់៣,៤៥ពាន់ពាន់លានយ័នក្នុងការចេញមូលបត្របំណុលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣,៦៥ពាន់ពាន់លានយ័នដែលត្រូវបានបញ្ចប់នៅចុងខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here