វៀតណាមគ្រោងចំណាយ៦ពាន់លានដុល្លារ ដើម្បីសាងសង់ ផែកុងតឺន័រអន្តរជាតិ

ដោយៈ សុខុម

ហូជីមិញ: ទីក្រុងហូជីមិញ កំពុងស្វះស្វែងសាងសង់ផែកុងតឺន័រអន្តរជាតិ ដែលមានតម្លៃ៦ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងសង្កាត់ជាយក្រុង Cần Giờ ដែលជាប់ឆ្នេរសមុទ្ររបស់ខ្លួន។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា នេះឱ្យដឹងថា ក្រុងនេះគ្រោងនឹងអនុវត្តន៍ ផែនការសាងសង់គម្រោងនេះ ជាមួយក្រុមហ៊ុន Việt Nam Maritime Corporation (VIMC) និងក្រុមហ៊ុន Mediterranean Shipping Company (MSC)។

ក្រុមហ៊ុន VIMC និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Saigon Port បានសហការជាមួយបណ្ដាដៃគូបរទេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការវិនិយោគ និងប្រតិបត្តិការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Saigon Port និងក្រុមហ៊ុន MSC បាននិងកំពុងសិក្សាទីតាំង ដែលត្រូវបានស្នើឡើង ស្ថិតនៅលើផ្ទៃដីប្រមាណ៥៧០ហិកតា ជាមួយនឹងកំពង់ផែដ៏ធំមួយ លាតសន្ធឹងប្រវែង៧,២គីឡូម៉ែត្រ ដែលមានសមត្ថភាពទទួលកប៉ាល់ឱ្យចូលចត បានរហូតដល់២៥០.០០០តោន។

មានទីតាំងស្ថិតនៅច្រកសមុទ្រ Thị Vải សង្កាត់ Cần Giờ មានទឹកជ្រៅ ហើយមិនរងផលប៉ះពាល់ខ្លាំងពីរលក ឬខ្យល់នោះឡើយ ហើយជាជម្រើសដ៏ល្អបំផុត សម្រាប់ការសាងសង់ផែកុងតឺន័រអន្តរជាតិ។

ក្រៅពីកត្តាអំណោយផលផ្នែកធម្មជាតិ និងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការនៃបណ្តាញដឹកជញ្ជូនធំៗរបស់ពិភពលោក ក៏មានសារៈសំខាន់សម្រាប់ការជំរុញភាពជោគជ័យផងដែរ។

ក្រុមហ៊ុន VIMC បាននិងកំពុងធ្វើការជាមួយ MSC ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រធំបំផុតទី២ របស់ពិភពលោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រនៅក្នុងប្រទេសវៀតណាម៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here