លោកឧកញ៉ាលឹម ហេងៈអ្នកធុរកិច្ចជប៉ុនជាច្រើនបានចូលមកកាន់កម្ពុជាបន្ទាប់ពីវិបត្តិ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យផ្សារទំនើបជាដើម។

លោកបន្តថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុន បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈ​ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។

លោកបន្តថា “បច្ចុប្បន្ននេះបរិយាកាស និងឱកាស​វិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាព អាចគ្រប់គ្រងបានទាំង​ស្រុងនូវការឆ្លងរាលដាល​ជំងឺកូវីដ-១៩”។ លោកឧកញ៉ាបន្តថា “អ្នកវិនិយោគជប៉ុន បានស្វះស្វែងមកកាន់តែច្រើន ដើម្បីរកឱកាស​វិនិយោគ​នៅកម្ពុជា”។

លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ការកើនឡើងនេះ គឺលើគ្រប់វិស័យ។ លើសពីនេះទៀត ក្រុមហ៊ុន​ជប៉ុន បាននិងកំពុងសម្លឹងមើលលើការវិនិយោគបង្កើតរោងចក្រដំឡើង រថយន្តតូយ៉ូតានៅកម្ពុជា នាពេលឆាប់ៗ​ខាងមុខនេះ។ តាមរយៈយុទ្ធសាស្រ្តមេគង្គជប៉ុន ឬជប៉ុនបូកមួយ ដែលត្រូវតភ្ជាប់ពីវៀតណាម កម្ពុជា ថៃ និងភូមា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជប៉ុន ផងដែរ។ ការពន្លឿនកិច្ចព្រមព្រៀងនេះ ដោយសារនាថ្ងៃអនាគត កម្ពុជាយើងក្លាយជាប្រទេសជឿនលឿន យើងអាចនឹងអស់ EBA និង GSP ដោយយើងរំពឹងលើ SPA ដែលជា​ឈ្នាន់នៃកំណើនសេដ្ឋកិច្ចវិញ។

ទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណ៤៨០លានដុល្លារអាមេរិក កើនឡើង៣.៥ភាគរយ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុនមានទឹកប្រាក់៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់​១៧៤លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here