ដោយ: លាងហួរ
ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ ដើម្បីអនុវត្តផែនការសោធននិវត្តន៍ក្រោមច្បាប់ការងារ។
សេចក្តីណែនាំស្តីពីរបបសោធននិវត្តន៍ ត្រូវបានចុះហត្ថលេខាដោយលោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ខែមិថុនា។
កាលពីខែមីនា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដែលមាន១០ជំពូក និង៤០មាត្រា ដើម្បីផ្តល់ផែនការប្រាក់សោធននិវត្តន៍ សម្រាប់បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមច្បាប់ ដើម្បីឲ្យកម្មករក្នុងវិស័យឯកជន ទទួលបានអត្ថប្រយោជន៍ដូចវិស័យសាធារណៈ។
អនុក្រឹត្យនេះ គ្របដណ្ដប់លើបុគ្គល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមច្បាប់ រួមទាំងអ្នកដែលធ្វើការពីរការងារ។ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវគ្រប់គ្រងមូលនិធិសោធននិវត្តន៍ ដូចមានចែងក្នុងអនុក្រឹត្យនេះថា សម្រាប់រយៈពេលប្រាំឆ្នាំដំបូង វិភាគទានត្រូវបានកំណត់ក្នុងអត្រាបួនភាគរយ ពាក់កណ្តាលត្រូវបង់ដោយនិយោជក និងមួយទៀត ពាក់កណ្តាលដោយនិយោជិត ជាមួយនឹងការបង់ប្រាក់ត្រូវធ្វើប្រចាំខែ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមច្បាប់នឹងត្រូវបង់វិភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍៕