ក្នុងមួយខែមិថុនា ចំណូលថវិការដ្ឋមានទំហំជិត៥០០លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងមួយខែមិថុនា ឆ្នាំ២០២២នេះ ចំណូលថវិការដ្ឋដែលប្រមូលបានដោយពន្ធដារ និងគយ បានប្រមាណជាង៤៩០លានដុល្លារ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ដោយកំណើនតម្រូវការក្នុងស្រុក និងកំណើននៃការនាំចូលមានការកើនឡើង។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោបានមានប្រសាសន៍ថា “ចំណូលយើងបានឡើងជិត៥០០លានដុល្លារ ក្នុងមួយខែ ទាំងចំណូលគយ ទាំងចំណូលពន្ធដារ ប៉ុន្តែចំណូលនេះ វានៅតែទាប បើប្រៀបធៀប​ទៅនឹងមុនកូវីដ ដែលចំណូលយើងរត់ពី៥០០លាន ទៅ៧០០លានដុល្លារ ក្នុងមួយខែ ឥឡូវចំណូលយើងធ្លាក់​នៅក្នុងឆ្នាំ២០២១ នៅក្រោម៤០០លានដុល្លារ ប៉ុន្តែក៏ឡើងវិញ នៅឆ្នាំ២០២២នេះ ដោយកំណើនតម្រូវការក្នុងស្រុក និងកំណើននៃការនាំចូលមានការកើនឡើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថា រយៈពេល៥ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន​ប្រមាណជា១.៧២៦,៩៣លានដុល្លារ ស្មើនឹង៦១,២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here