WBអនុម័តហិរញ្ញប្បទានឥតសំណង២០លានដុល្លារដល់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក

ដោយ: លាងហួរ

អាស៊ានៈ ធនាគារពិភពលោក(WB) នឹងគាំទ្រដល់ប្រទេសសមាជិកអាស៊ាន ដើម្បីកាត់បន្ថយការបំពុលប្លាស្ទីក ក្នុងសមុទ្រក្រោមជំនួយចំនួន២០លានដុល្លារ សម្រាប់កម្មវិធីតំបន់អាស៊ីអាគ្នេយ៍ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកក្នុងសមុទ្រ (SEA-MaP) ដែលអនុម័តនៅថ្ងៃនេះដោយក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក។

អាស៊ីអាគ្នេយ៍ បានក្លាយជាចំណុចក្តៅ សម្រាប់ការបំពុលប្លាស្ទីកដោយសារតែនគរូបនីយកម្មនៅតំបន់នេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការកើនឡើងនៃជីវភាពប្រជាជន។

ការខូចខាតដោយផ្ទាល់ ចំពោះវិស័យសេដ្ឋកិច្ចបៃតងសំខាន់ៗ នៅក្នុងរដ្ឋសមាជិកអាស៊ាននីមួយៗ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន២,១ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។

ធនាគារពិភពលោក នឹងធ្វើការជាមួយលេខាធិការដ្ឋានអាស៊ាន និងដៃគូទាំងថ្នាក់តំបន់ និងប្រទេសដើម្បីពង្រឹងគោលនយោបាយ និងក្រប​ខ័ណ្ឌច្បាប់គ្រប់គ្រងការផលិត និងការប្រើប្រាស់ប្លាស្ទិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះមានគោលបំណងកាត់បន្ថយ ការប្រើប្រាស់ផ្លាស្ទិក បង្កើ​នការកែច្នៃឡើងវិញ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ដើម្បីការពារការបំពុលផ្លាស្ទិកលើដី និងក្នុងសមុទ្រ។

គម្រោងនេះក៏នឹងគាំទ្រដល់សេដ្ឋកិច្ច ដែលរងផលប៉ះពាល់ជាពិសេសដោយការបោះសំរាមចូលទៅក្នុងសមុទ្រ និងផលប៉ះពាល់នៃការបំពុលប្លាស្ទិចទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជា ជលផល ទេសចរណ៍ និងការដឹកជញ្ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here