វិបត្តិអតិផរណាបង្ខំឱ្យប្រទេសហ្វីលីពីនដំឡើងអត្រាការប្រាក់ដល់០,២៥ភាគរយក្នុងខែមិថុនា

ដោយ៖ លាងហួរ

ហ្វីលីពីន៖ ធនាគារកណ្តាលហ្វីលីពីននឹងដំឡើងអត្រាការប្រាក់ ដោយកម្រិតមធ្យម២៥ចំណុចមូលដ្ឋាន សម្រាប់កិច្ចប្រជុំជាប់គ្នាជាលើកទីពីរក្នុងខែមិថុនា ដោយដំឡើងយឺតជាងប្រទេសដទៃទៀតនៅជុំវិញពិភពលោក។

ស្របពេលសេដ្ឋកិច្ចក្នុងប្រទេសអាស៊ីអាគ្នេយ៍បានងើបឡើងវិញពីជំងឺរាតត្បាត និងអតិផរណាក្នុងកម្រិតខ្ពស់ជាងបីឆ្នាំ ដែលស្ថិតនៅក្នុងអត្រា៥,៤ភាគរយ ធនាគារ Bangko Sentral ng Pilipinas (BSP) ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីការពារសេដ្ឋកិច្ចពីការដាំក្បាលចុះ។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក Felipe Medalla បានបង្ហាញពីការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់នៅឆ្នាំ២០២២នេះ ដែលអាចបន្តរហូតដល់ឆ្នាំ២០២៣ ដើម្បីទប់ទល់នឹងអតិផរណា ដោយបន្ថែមថា លោកពេញចិត្តនឹងការបន្ធូរបន្ថយបន្តិចម្តងៗ នៃគោលនយោបាយរូបិយវត្ថុងាយស្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិ កាលពីថ្ងៃទី១៣ ដល់ទី២០មិថុនា របស់សារព័ត៌មានរ៉យទ័របានបង្ហាញថាអ្នកសេដ្ឋកិច្ចបានរំពឹងថា ធនាគារBSPនឹងដំឡើងអត្រាការប្រាក់របស់ខ្លួនពេញមួយយប់ដោយ២៥ចំណុចមូលដ្ឋានដល់២,៥ភាគរយនៅឯកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២៣ខែមិថុនា។

សេដ្ឋវិទូចំនួនប្រាំមួយរូបបានលើកឡើងថា ធនាគារកណ្តាលអាចនឹងជ្រើសរើសយកការកើនឡើង៥០ចំណុចមូលដ្ឋាន ក្រោយពីធនាគារកណ្តាលសហរដ្ឋអាមេរិកបានដំឡើងអត្រាប្រាក់ដ៏ខ្ពស់ កាលពីសប្តាហ៍មុន និងការរំពឹងទុកនៃការផ្លាស់ប្តូរបន្ថែមទៀត នៅពេលខាងមុខ ដើម្បីកាត់បន្ថយអតិផរណា ដែលហក់ឡើងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here