ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តក្រមសីលធម៌និងក្រមប្រតិបត្តិវិជ្ជាជីវៈសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍

ដោយ៖ សូរិយា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញប្រកាស ស្ដីពីការដាក់ឱ្យប្រើប្រាស់អនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍។

នេះបើតាមលិខិតប្រកាសរបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ អនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍នេះ មានគោលបំណងដើម្បីអភិវឌ្ឍ និងលើកកម្ពស់តម្លៃបុគ្គល និងវិជ្ជាជីវៈរបស់បុគ្គលនីមួយៗ តាមរយៈការប្រតិបត្តិវិជ្ជាជីវៈប្រកបដោយសីលធម៌ និងសេចក្ដីថ្លៃថ្នូរ ក្នុងគោលដៅអភិវឌ្ឍស្ដង់ដា និងគុណភាពអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ និងបង្កើនធនធានសិស្ស/សិក្ខាកាម ទាំងគុណភាព និងបរិមាណក្នុងប្រទេសកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here