ផលិតផលអគ្គិសនី និងប្រេងជំរុញការនាំចេញរបស់ប្រទេសម៉ាឡេស៊ីកើនឡើងជាង៣០ភាគរយ

ដោយ៖ លាងហួរ

ម៉ាឡេស៊ី៖ ការនាំចេញរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង៣០,៥ភាគរយ កើនឡើងដល់១២០,៤៩ពាន់លានរីងហ្គីត (ប្រហែល២៧,៣៧ពាន់លានដុល្លារអាមេរិក)នៅក្នុងខែឧសភា ដោយសារប្រទេសនេះបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗ ជាពិសេស អាស៊ាន ចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននៃការនាំចេញត្រូវបានជំរុញ ដោយតម្រូវការកើនឡើងនៃផលិតផលអគ្គិសនី និងអេឡិចត្រូនិច (E&E) ផលិតផលប្រេង ក៏ដូចជាប្រេងដូង និងផលិតផលកសិកម្មធ្វើពីប្រេងដូង​។

ទន្ទឹមនឹងនេះដែរ ប្រតិបត្តិការពាណិជ្ជកម្មរបស់ម៉ាឡេស៊ី ក្នុងខែឧសភា នៅតែរក្សាបាននូវកំណើនដ៏លឿនបំផុត ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២១ ជាមួយនឹងពាណិជ្ជកម្មកើនឡើង៣៣,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ការនាំចូលរបស់ប្រទេសម៉ាឡេស៊ី ក្នុងខែឧសភា ក៏បានកើនឡើង៣៧,៣ភាគរយ ខណៈដែលអតិរេកពាណិជ្ជកម្មបានធ្លាក់ចុះ៨,៣ភាគរយ។

សម្រាប់ខែមករាដល់ខែឧសភា ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង២៥,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញរបស់ប្រទេសនេះបានកើនឡើង២៣,៥ភាគរយ ខណៈដែលការនាំចូលកើនឡើង២៧ភាគរយ។ សម្រាប់ខែមករាដល់ខែឧសភា ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើង២៥,១ភាគរយ ដល់ជាង២៤៧ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here