លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជនជាប្រភពដ៏ធំនៃការវិនិយោគ ដែលជំរុញវឌ្ឍនភាពផ្នែកសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន

ដោយ៖ សហការី

កណ្តាល៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដោយចាត់ទុកវិស័យឯកជនថា ជាប្រភពដ៏ធំធេងមួយនៃការវិនិយោគ ក្នុងការជំរុញវឌ្ឍនភាពផ្នែកសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងមានភាពច្នៃប្រឌិត ប្រកបដោយចីរភាព ហើយក៏ជាដៃគូសំខាន់មួយ ដែលមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃសុក្រ ទី១០ ខែមិថុនា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែង នៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ វិស័យឯកជន គឺជាប្រភពដ៏ធំធេងមួយនៃការវិនិយោគ ក្នុងការជម្រុញវឌ្ឍនភាពផ្នែកសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងមានភាពច្នៃប្រឌិត ប្រកបដោយចីរភាព ហើយក៏ជាដៃគូសំខាន់មួយ ដែលមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបន្តថា មួយវិញទៀត សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការទ្រទ្រង់នូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ជាពិសេសការបើកទូលាយឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់ឧបករណ៍បរិក្ខារ ហើយជាក់ស្តែង គឺការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនេះជាដើម ដែលម្រើឱ្យដល់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនៅទូទាំងប្រទេស៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here