គម្រោងវិនិយោគតម្លៃជាង១៧លានដុល្លារអាមេរិកត្រូវបានអនុម័ត នៅដើមខែមិថុនានេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ៤បន្ថែម ដែលមានទឹកប្រាក់វិនិយោគសរុបជាង១៧លានដុល្លារ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ៤បន្ថែមដែលសុទ្ធតែជាគម្រោងរោងចក្រ។

១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៦៨កន្លែង។

២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៨២កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២១៥កន្លែង។

៤. JI SHUN YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រាំ៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥២៥កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here