ធនាគារកណ្តាលប្រទេសកូរ៉េខាងត្បូងបានដំឡើងអត្រាការប្រាក់់ ដល់១.៧៥ភាគរយ

ដោយៈលាងហួរ

សេអ៊ូលៈ ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហ​ស្បតិ៍នេះ បានដំឡើងអត្រាគោលនយោបាយរបស់ខ្លួន ចំនួន២៥ចំណុចមូល ដ្ឋាន ដោយបានដំឡើងអត្រាការប្រាក់ជាលើកដំបូង ក្នុងរយៈពេលជិត១៥ឆ្នាំមកនេះដើម្បីទប់ស្កាត់អតិផរណា។

ទេសាភិបាលធនាគារកណ្តាលកូរ៉េ (BOK) លោក Rhee Chang-yong និងអ្នកបង្កើតគោលនយោបាយរូបិយវត្ថុផ្សេងទៀត បានសម្រេចចិត្តលើអត្រានៃការទិញឡើងវិញ រយៈពេលប្រាំពីរថ្ងៃ។

ធនាគារBOK បានដាក់ចេញនូវគោលនយោបាយ រឹតបន្តឹងហិរញ្ញវត្ថុ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របស់ខ្លួន ចាប់តាំងពីរដូវក្តៅមុន ដោយបានបង្កើនអត្រាគោលនយោបាយ២៥ចំណុចមូលដ្ឋាន ដល់០.៧៥ភាគរយក្នុងខែសីហា និង១ភាគរយនៅក្នុងខែវិច្ឆិកាឆ្នាំមុន និងដល់១.២៥ភាគរយនៅក្នុងខែមករា និង១.៥ភាគរយនៅក្នុងខែមេសាឆ្នាំនេះ។

ការដំឡើងអត្រាការប្រាក់របស់ធនាគារ(BOK) បានកត់សម្គាល់ជាលើកដំបូង ក្នុងរយៈពេលជាង១៤ឆ្នាំកន្លះ ចាប់តាំងពីធនាគារបានអនុវត្តវានៅក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០០៧៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here