សម្តេចតេជោថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា

ដោយៈម៉ាលីនណា

ដាវ៉ូសៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាកាលពីថ្ងៃទី២៤ ឧសភាបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។

ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋវិទូមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទស្តីពី “ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ពិសេសពាក់ព័ន្ធទៅនិងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត”។

នៅក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប មានចំណាប់អារម្មណ៍ទៅលើរបៀបវារៈដែលបានគ្រោងទុក និងប្រធានបទ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ។ បន្ទាប់ពីចំណាប់អារម្មណ៍ពីបណ្តាវាគ្មិនសេដ្ឋកិច្ច ដែលទាក់ទិនទៅនិងបញ្ហាសន្តិសុខស្បៀងនិងថាមពល បម្រែបម្រួល អាកាសធាតុ បញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង ប្រកបដោយអត្ថន័យនិងខ្លឹមសារ ដែលគ្របដណ្តប់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ អញ្ជើញឆ្លើយតបទៅនឹងសំណួរ នៃអ្នកសម្របសម្រួលកម្មវិធី ទាក់ទិនទៅនិងវិបត្តិនៅអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ក្រុមប្រទេសឧស្សាហកម្ម២០ រួមទាំងបញ្ហាសកលមួយចំនួនទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here