លោកឧកញ៉ាលឹម ហេងៈ កម្ពុជាបើកការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងងសុទិដ្ឋិនិយមថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុតូរ៉ុនតូ ប្រទេសកាណាដា នឹងជំរុញទំហំពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេលេក្រាមកាលពីល្ងាចថ្ងៃទី២៤ ឧសភាកន្លងមកថា នេះជាលើកទី១ហើយ ដែលកម្ពុជាបានបើកសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ដែលតំណា​ងការិយាល័យសភាពាណិជ្ជកម្មនេះ នឹងជម្រុញពាណិជ្ជកម្ម និងការវិនិយោគ​របស់ប្រទេសទាំងពីរ។

លោកបន្តថា “ការនាំចេញកម្ពុជាទៅកាន់កាណាដា មានដូចជា ផលិតផលវាយណភ័ណ្ឌកាត់ដេរ កាបូបធ្វើដំណើរ កង់ និងផលិតផលកសិកម្មមួយចំនួនទៀត”។

លោកឧកញ៉ាលឹម ហេង បានបន្តទៀតថា លោកនឹងអញ្ជើញទៅប្រទេសកាណាណា ដើម្បីជ្រើសតាំងសមាជិកតំណាង សភាពាណិជ្ជកម្មចំនួន១៤រូ​ប ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន៣០រូប ដើម្បីធ្វើជាប្រធា​ន និងអនុប្រធានដើម្បីដឹកនាំការិយាល័យ តំណាងសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា លើសពីនេះរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេ​ច បើកតំណាងការិយាល័យសភាពាណិជ្ជកម្ម នៅតំបន់សេនដាយ ប្រទេ​សជប៉ុនផងដែរ ដែលយើងរំពឹងទំហំពាណិជ្ជកម្ម ជាមួយជប៉ុននឹងកើនឡើង ពិសេសជាមួយបណ្តាប្រទេសនានា នឹងកើនឡើងថែមទៀត ស្របពេលកម្ពុជាបានចូលជាធរមានរួចហើយ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងការចូលជាធរមាននៃភាពជាដៃគូ គ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP)។

លោកឧកញ៉ាបានបន្តថា “ការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មធំៗទាំងពីរនេះ នឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា កើនឡើងកាន់តែប្រសើរ ពិសេសកម្ពុជានឹងទាក់ទាញ ការវិនិយោគកាន់តែច្រើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here