ក្រុមហ៊ុនបច្ចេវិទ្យាធំបំផុតរបស់ឥណ្ឌូនេស៊ី GoTo គ្រោងបោះផ្សាយលក់ជាង១១៨ពាន់លានភាគហ៊ុន

ដោយៈសុខុម

ហ្សាការតា: ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ឥណ្ឌូនេស៊ី PT GoTo Gojek Tokopedia Tbk មានបំណងបោះផ្សាយលក់ភាគហ៊ុនរហូតដល់ទៅ ១១៨,៤៤ពាន់លានភាគហ៊ុន ដែលមានតម្លៃប្រមាណ ១០% នៃមូលធនសរុបរបស់ខ្លួន។

ក្រុមហ៊ុននេះ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការបោះផ្សាយលក់ភាគហ៊ុន ឱ្យទៅអ្នកវិនិយោគឯកជននេះ នឹងត្រូវដាក់ឱ្យភាគហ៊ុនិកអនុម័តយល់ព្រម នៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន GoTo នៅថ្ងៃទី២៨ ខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា។

សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ កំពុងស្វះស្វែងកៀរគរប្រមូលដើមទុន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងដើម្បីជួយគាំទ្រដល់បុត្រសម្ព័ន្ធរបស់ខ្លួនដូចជា Tokopedia ដែលជាអាជីវកម្ម E-commerce ជាដើម។

ភាគហ៊ុនរបស់ក្រុមហ៊ុន GoTo បានបិទការជួញដូរក្នុងតម្លៃ ៣០៤រូពី (០,០២១ដុល្លារ) ក្នុងមួយភាគហ៊ុនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយធ្លាប់ចុះ ១០%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន GoTo បានបោះផ្សាយមូលបត្រលើកដំបូង នៅថ្ងៃទី១១ ខែមេសា បន្ទាប់ពីកៀងគរប្រមូលដើមទុនបាន១,១ពាន់លានដុល្លារ នៅក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) តាមរយៈការលក់ប្រមាណ៤%នៃភាគហ៊ុនរបស់ខ្លួន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here