ប្រទេសចិនបាននាំចូលធ្យូងថ្មពីរុស្ស៊ីរហូតដល់៤.៤២លានតោន

ដោយៈ លាងហួរ

ប្រទេសចិនៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការនាំចូលធ្យូងថ្មរបស់ប្រទេសចិន ពីប្រទេសរុស្ស៊ីបានកើនឡើងជិតទ្វេដងនៅចន្លោះខែមីនា និងខែមេសាដោយឈានដល់៤.៤២លានតោន។

សារព៌តមានCNN បានរាយការណ៍ដោយដកស្រង់ទិន្នន័យពាណិជ្ជកម្មពីក្រុមហ៊ុន Refinitiv ថា ប្រទេសចិនកំពុងទិញធ្យូងថ្មតម្លៃថោកបំផុតរបស់រុស្ស៊ី ដែលមានបរិមាណដល់ទៅ៤.៤២លានតោន។

យោងតាមទូរទស្សន៍អាមេរិកនេះ រុស្ស៊ីបានវ៉ាដាច់អូស្ត្រាលីជាអ្នកផ្គត់ផ្គង់ធ្យូងថ្មធំទីពីរ របស់ចិនចាប់តាំងពីឆ្នាំមុន ហើយឥឡូវនេះមានចំនួន១៩ភាគរយ នៃការនាំចូលធ្យូងថ្មរបស់ខ្លួន។ ប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប(EU) កំពុងដាក់គោលដៅលើទីក្រុងមូស្គូ ជាមួយនឹងការដាក់ទណ្ឌកម្មជុំវិញការឈ្លានពានអ៊ុយក្រែន។

លោក Ilya Makarov នាយកផ្នែកវាយតម្លៃសាជីវកម្មនៅទីភ្នាក់ងារវាយតម្លៃ ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូACRA បានព្រមានថា ការផ្លាស់ប្តូរនៅអាស៊ីកំពុងធ្វើឱ្យប៉ះពាល់ ដល់សមត្ថភាពដឹកជញ្ជូនផ្លូវដែករបស់រុស្ស៊ី និងប្រថុយនឹងការជំរុញអោយតម្លៃធ្យូងថ្មឡើងថ្លៃខ្ពស់នៅក្នុងទីផ្សារអាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់ថាមពលក្នុងទម្រង់ជាឧស្ម័នធ្យូងថ្ម និងប្រេង និងស្រូវសាលីរបស់រុស្ស៊ីមានតម្លៃទាបជាង​ ដោយសារប្រទេសចិនបានសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។

ប្រទេសចិន បានទាញយកផលប្រយោជន៍ពេញលេញ  ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយដណ្តើមបានការបញ្ចុះតម្លៃដ៏ច្រើន ដែលផ្តល់ដោយទីក្រុងមូស្គូលើធ្យូងថ្ម coking ដែលប្រើប្រាស់ក្នុងរោងម៉ាស៊ីនផលិតដែក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here