ប្រទេសចិនពង្រីកប្រព័ន្ធរថភ្លើងដឹកទំនិញ ដល់ប្រទេសអាលឺម៉ង់ ដើម្បីពង្រីកឱកាសពាណិជ្ជកម្មជាមួយអឺរ៉ុប

ដោយ៖ លាងហួរ

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធខ្សែរថភ្លើងដឹកទំនិញទីបី ភ្ជាប់ប្រទេសចិន មកដល់ទីក្រុង Frankfurt ហើយ។ អ្នកគ្រប់គ្រងទូទៅក្នុងតំបន់ជឿជាក់ថា វានឹងនាំមកនូវឱកាសអាជីវកម្មកាន់តែច្រើនដល់ទីក្រុង។

លោក Kawus Khederzadeh អ្នកគ្រប់គ្រងទូទៅនៃតំបន់ឧស្សាហកម្មមួយ ក្នុងទីក្រុង Hoechst Frankfurt បានមានប្រសាសន៍ថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានផ្តល់មធ្យោបាយមួយទៀតនៃការតភ្ជាប់ ដោយផ្ទាល់រវាងប្រទេសចិន និងអឺរ៉ុប ដោយសារការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសមានភាពតានតឹង ក្នុងរយៈពេលចុងក្រោយនេះ។ វានឹងបង្កើនភាពរឹងមាំនៃឧស្សាហកម្មភស្តុភារនៅទីក្រុង Frankfurt និងនាំមកនូវឱកាសអាជីវកម្មកាន់តែច្រើន។

លោក Khederzadeh បានឱ្យដឹងទៀតថា ចាប់ផ្តើមពីទីក្រុង Shenyang ក្នុងប្រទេសចិន រថភ្លើងដឹកទំនិញ ដែលផ្ទុកគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់បានមកដល់ស្រុក Hoechst នៃទីក្រុង Frankfurt កាលពីថ្ងៃពុធ។ វាជារថភ្លើងដឹកជញ្ជូនទី ដែលមកកាន់ទីក្រុង Frankfurt ពីប្រទេសចិន ក្នុងរយៈពេល១២ខែនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជារថភ្លើងដឹកទំនិញចិន-អឺរ៉ុបកំពុងគ្របដណ្តប់កាន់តែច្រើន ក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើន ប៉ុន្តែមិនទាន់មានរថភ្លើងដឹកទំនិញធម្មតា ដែលភ្ជាប់ទីក្រុង Frankfurt ទៅប្រទេសចិននៅឡើយទេ។

លោក Khederzadeh បានបន្តថា ដោយសារតម្លៃទំនិញដឹកតាមសមុទ្រកំពុងឡើងខ្ពស់ រថភ្លើងដឹកទំនិញចិន-អឺរ៉ុបនឹងក្លាយជាជម្រើសដ៏សំខាន់មួយ ដោយសារទីក្រុងមួយនេះ មានទីតាំងនៅកណ្តាលនៃទ្វីបអឺរ៉ុប មានទំនាក់ទំនងល្អ និងភ្ជាប់ទៅកាន់គោលដៅផ្សេងទៀតជាច្រើននៅអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here