ក្រសួងសេដ្ឋកិច្ច ជូនដំណឹងពីការអនុវត្តពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន សម្រាប់អ្នកជាប់ពន្ធតាមបែបស្វ័យប្រកាស

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ពីការអនុវត្តពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន សម្រាប់អ្នកជាប់ពន្ធ តាមបែបស្វ័យប្រកាស។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ដោយមានអ្នកយល់ច្រឡំថា ថាជាការពន្យារពេលនៃការអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធនសម្រាប់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស។

ក្រសួងបានឱ្យដឹងថា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តបទបញ្ញត្តិ ស្តីពីពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមបញ្ជាក់ជូនអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ជ្រាបថា ការពន្យារកាលបរិច្ឆេទកំណត់ដាក់ ឱ្យអនុវត្តពន្ធលើចំណេញមូលធន មិនមានប្រសិទ្ធភាពអនុវត្ត ចំពោះការអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបាន និងកំពុងអនុវត្តនោះទេ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here