នាយករដ្ឋមន្រ្តីម៉ាឡេស៊ីជំរុញឲ្យសហរដ្ឋអាមេរិកអនុម័តរបៀបវារៈពាណិជ្ជកម្មនៅអាស៊ានបន្ថែមទៀត

ដោយៈ​​​លាងហួរ

អាមេរិកៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob នៅថ្ងៃព្រហស្បតិ៍ ទី១២ ឧសភាបានជំរុញឱ្យសហរដ្ឋអាមេរិក អនុម័តរបៀបវារៈពាណិជ្ជកម្ម និងការវិនិយោគសកម្មបន្ថែមទៀត ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយនិយាយថា រឿងនេះនឹងផ្តល់ផលប្រយោ​ជន៍ដល់ទីក្រុងវ៉ាស៊ីនតោន ទាំងផ្នែកសេដ្ឋកិច្ច និងជាយុទ្ធសាស្ត្រ។

ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាកន្លែងដែលមេដឹកនាំអាស៊ានបានជួបគ្នា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ជាមួយប្រធានា​ធិបតី Joe Biden លោក Ismail Sabri បានបញ្ជាក់យ៉ាងច្បាស់ពីការខកចិត្តមួយចំនួននៅក្នុងតំបន់អាស៊ី ចាប់តាំងពីអតីតប្រធានាធិបតី Donald Trump លុបចោលសន្ធិសញ្ញាពាណិជ្ជកម្មក្នុងតំបន់ក្នុងឆ្នាំ 2017 ។

លោកបានចាត់ទុក “សហរដ្ឋអាមេរិកគឺជា  ជាដៃគូដ៏សំខាន់សម្រា​ប់អាស៊ាន ក្នុងនាមជាអ្នកវិនិយោគផ្ទាល់ ពីបរទេសដ៏ធំបំផុតរបស់ខ្លួន និងជាដៃគូពាណិជ្ជកម្មធំទីពីរ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគី ចំនួន៣០៨.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកIsmail Sabri បានថ្លែងទោកាន់វេទកាធុរកិច្ចអាមេរិក និងមេដឹកនាំអាស៊ានដទៃទៀតថា ជំងឺរាតត្បាតកូវីដ១៩ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សារភ្ជាប់គ្នានៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ ដូច្នេះហើយ សហរដ្ឋអាមេរិកគួរតែអនុម័តរបៀបវារៈពាណិជ្ជកម្ម និងការវិនិយោគសកម្មបន្ថែមទៀតជាមួយអាស៊ាន ដែលនឹងផ្តល់ប្រយោជន៍ដល់អាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។

លោកIsmail Sabri បានចង្អុលបង្ហាញពីការចូលជាធរមាន នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ សេដ្ឋកិច្ចក្នុងតំបន់ (RCEP) ដែលជាគំនិតផ្តួចផ្តើមគាំទ្រដោយចិន ដែលអាស៊ានបានមើលឃើញថា ជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកាត់បន្ថ​យយ៉ាងខ្លាំងនៃរបាំងពាណិជ្ជកម្ម។

លោកបានមានប្រសាសន៍ថា​ ក្រុមហ៊ុនអាមេរិកប្រមាណ៦,២០០ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន ដែលភាគច្រើនបានប្រើប្រាស់តំបន់នេះជាវេទិកាផលិតកម្ម ដើម្បីនាំចេញនៅក្នុងតំបន់ និងលើសពីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here