មហាយក្សចិន នឹងប្រើមនុស្សយន្តឱ្យសាងសង់ទំនប់វារីអគ្គិសនីដោយចំណាយពេលត្រឹម២ឆ្នាំ

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិន មានការរីកចម្រើនយ៉ាងខ្លាំងសម្បើម ផ្នែកបច្ចេកវិទ្យា គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺមិនចាញ់លោកខាងលិចប៉ុន្មានឡើយ។


តួយ៉ាងប្រទេសចិន បានទម្លាយព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ខ្លួនមានគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) បង្កើតម៉ាស៊ីនបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោក ដើម្បីសាងសង់ទំនប់វារីអគ្គិសនីមួយនៅលើតំបន់ខ្ពង់រាបទីបេត៍ ដោយមិនប្រើកម្លាំងមនុស្ស។ នេះបើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងគម្រោងនេះ។

សារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា ថា រោងចក្រវារីអគ្គិសនី Yangqu ដែលមានកម្ពស់១៨០ម៉ែត្រ នឹងត្រូវសាងសង់មួយបំណែកម្ដងៗ ដោយប្រើប្រាស់គ្រឿងចក្រ ដូចជាត្រាក់ទ័រឈូស ត្រាក់ទ័រកាយ ត្រាក់ទ័រកិន និងរថយន្តត្រាក់ដែលសុទ្ធតែគ្មានមនុស្សបើក និងបញ្ជាដោយបច្ចេកវិទ្យា AI នៅក្នុងដំណើរការសាងសង់ ដោយប្រើម៉ាស៊ីនបោះពុម្ព 3D។

នៅពេលសាងសង់រួចរាល់ក្នុងឆ្នាំ២០២៤ ទំនប់វារីអគ្គិសនី Yangqu ខាងលើនេះ នឹងបញ្ជូនថាមពលអគ្គិសនី រហូតដល់ទៅជិត៥ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំៗពីតំបន់ខាងលើនៃទន្លេលឿង (Yellow River) ទៅកាន់ខេត្តហឺណាន (Henan) ដែលមានប្រជាជនរស់នៅប្រមាណ១០០លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថាមពលនេះ នឹងត្រូវបញ្ជូនតាមបណ្ដញខ្សែវ៉ុលខ្ពស់ ប្រវែង១.៥០០គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ផ្ដាច់មុខ សម្រាប់ការបញ្ជូនថាមពលបៃតង៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here