ក្នុងខែមីនាCDC អនុម័តគម្រោងវិនិយោគចំនួន៤ប៉ុណ្ណោះ មានទឹកប្រាក់ជាង១៣លានដុល្លារអាមេរិក

ភ្នំពេញ ៖ កាលពីខែ មករា និងខែ កុម្ភៈ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថាមានគម្រោងវិនិយោគជាច្រើនត្រូវបានអនុម័តជាបន្តបន្ទាប់តែចូលមកដល់ខែមីនា ២០២២កន្លងទៅនេះមានតែគម្រោង៤ប៉ុណ្ណោះដែលចេញផ្សាយថាបានអនុម័តឱ្យដំណើរការវិនិយោគនៅកម្ពុជានិងមានទឹកប្រាក់ជាង១៣លានដុល្លារអាមេរិក ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមីនា បានបង្ហាញគម្រោងទាំង៤នោះរួមមាន

១. ក្រុមហ៊ុន TOP NINGBO FASHION CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

២. ក្រុមហ៊ុន KING LIM (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្របោះពុម្ពលើស្លាកសញ្ញា និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៤កន្លែង។

៣. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានរំពឺងថា ក្នុងឆ្នាំ២០២២នេះ វិនិយោគិនបរទេសនឹងចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគលើវិស័យផ្សេងៗឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩បានធូរស្រាលនៅតាមបណ្ដាប្រទេសមួយចំនួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here