នាយកគ្រប់គ្រងថ្មី IFC ប្រចាំប្រទេសតំបន់មេគង្គរួមនឹងជួយជំរុញកំណើនប្រកបដោយបរិយាប័ន្ននិងកំណើនបៃតង

ដោយៈ លក្ខិណា

ភ្នំពេញៈ ថ្នាក់ដឹកនាំថ្មីប្រចាំតំបន់នៃ IFC នឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេសស្ថិតនៅតំបន់មហាអនុតំបន់ទន្លេមេគង្គ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ណ្ណ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC )នៅថ្ងៃទី០៤មេសា ២០២២នេះឱ្យថា IFC បានតែងតាំងលោកថមម៉ាស ចាខបស៍ ជានាយកគ្រប់គ្រងប្រចាំប្រទេសថ្មីរបស់របស់ខ្លួនសម្រាប់តំបន់មេគង្គ រួមមានប្រទេសវៀតណាម កម្ពុជា និងឡាវ ។

ដោយមានមូលដ្ឋាននៅទីក្រុងហាណូយ លោកចាខបស៍ នឹងផ្ដោតលើការជួយដល់វិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ដែលជួយប្រទេសនានាឱ្យសម្រេច នូវគោលដៅរបស់ខ្លួន និងងើបឡើងវិញពីផលប៉ះពា់នៃកូវីដ១៩ ។

លោកចាខបស៍ ជាជនជាតិអាមេរិកម្នាក់ ដែលបានចូលរួមជាមួយ IFC ក្នុងឆ្នាំ២០០៣ ហើយបានធ្វើការនៅតាមតំបន់ផ្សេងៗ រួមទាំងអាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងកោះនានានៅមហាសមុទ្រប៉ាស៊ីហ្វិក ។លោកបានដឹកនាំគំនិតផ្ដួចផ្ដើម ប្រកបដោយភាពច្នៃប្រឌិតជុំវិញ លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់ស្ត្រី សហគ្រាសធុនតូច និងមធ្យម និងអាកាសធាតុ គាំទ្រការកែទម្រង់ និងការអនុវត្តគោលនយោបាយ សម្រាប់កំណើនដែលដឹកនាំដោយវិស័យឯកជននៅតាមវិស័យនានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ កសិពាណិជ្ជកម្ម ធនាគារ និងទេសចរណ៍ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីគីម ស៊ីលីម នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ IFC បាននិយាយថា ការធ្វើការនៅតាមតំបន់នានា អស់រយៈពេល២ទសវត្សរ៍ លោកថមម៉ាស នឹងនាំមកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនដល់តួនាទីថ្មីរបស់គាត់ ដែលនឹងជួយពង្រឹងការចូលរួមរបស់ IFC នៅក្នុងតំបន់កណ្ដាលទៅកាន់ជំហានបន្ទាប់ នៃសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសមេគង្គ ។

លោកស្រីបន្តថា នៅពេលដេលសេដ្ឋកិច្ចងើបសេដ្ឋកិច្ចវិញ ពីជំងឺរាតត្បាតកូវីដ១៩ លោកចាខបស៍ និងក្រុមការងាររបស់គាត់នឹងបន្តជួយដល់ប្រទេសវៀតណាម កម្ពុជា និងឡាវ ក្នុងការកសាងឡើងវិញឱ្យកាន់តែល្អ និងបៃតងជាងមុនដោយប្រើប្រាស់ សក្ដានុពលនៃវិស័យឯកជនក្នុងការជំរុញផលិត ការប្រកួតប្រជែង និងនវានុវត្តន៍នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ។

លោកចាខបស៍ មានប្រសាសន៍ថា តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់មួយដែលការពិភក្សា និងការប្ដេជ្ញាចិត្តនានា កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដែលចុងក្រោយត្រូវឈ្នះឬត្រូវចាញ់ ដូច្នេះការផ្ដោតការយកចិត្តទុកដាក់ ជាយុទ្ធសាស្ត្រសម្រាប់ខ្ញុំ គឺជួយប្រទេសនានា ក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍របស់ពួកគេ ទន្ទឹងនឹងការឆ្លើយតបចំពោះការសន្យាស្ដីពី អាកាសធាតុរបស់ពួកគេផងដែរ ។

ជាការសំខាន់ណាស់ ក្នុងការជួយប្រទេសនានា ដល់កំណើនរបស់ពួកគេនាពេលអនាគត តាមបែបមួយដែលមាននិរន្តរភាព ដើម្បីកុំឱ្យការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឱ្យខូចខាតដល់បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here